Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃោរឃៅ​ពេក​ហើយ​! មន្ត្រី​ម្នា​ក់រង​ការចោទប្រកាន់ បន្ទាប់​ប្រើ​ជើង​ទាត់​ធាក់​ទៅលើ​កម្មករ​បរទេស​ម្នាក់​ប្រៀប​ដូច​សត្វ​ធាតុ (​វីដេអូ​)

​យោងតាម​កាសែត Harian Metro បាន​ចុះផ្សាយ​ឲ្យ​ដឹងថា មន្ត្រី​ម្នាក់​បាននិងកំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត ពី​ប៉ូលិស​ម៉ាឡេស៊ី (PDRM) បន្ទាប់ពី​មន្ត្រី​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា​ដ៏​ឃោរឃៅ ប្រឆាំង​ទៅនឹង​កម្មករ​រោងចក្រ​ភូមា​ម្នា​ក់នៅ Senawang ខេត្ត Seremban​។​

​ខ្សែ​វីដេអូ​នៃ​ហេតុការណ៍​ដ៏​សាហាវ​នេះ ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ពាសពេញ​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​មន្ត្រី​រូបនោះ បាន​ទាត់​ធាក់​ទៅ​បុរស​ម្នាក់​ដែល​គេ​ជឿថា​ជា​កម្មករ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​កំពុង​អង្គុយ​តម្រង់​ជួរ​នៅក្បែរ​ផ្លូវ ជាមួយ​មិត្ត​រួម​ការងារ​របស់គាត់ ខណៈពេល​កំពុង​រង់ចាំ​ឡានក្រុង យក​ពួកគេ​ទៅ​មណ្ឌល​ដាច់ដោយឡែក​។​

​លោក Mohd Said Ibrahim ស្នងការរង​នគរបាល​ស្រុក Seremban បាន​ចែករំលែក​ថា លោក​ត្រូវបាន​គេ​ជូនដំណឹង​អំពី​ករណីនេះ ហើយ​បច្ចុប្បន្ន​លោក​កំពុង​ពិនិត្យមើល​រឿងនេះ​ហើយ​។​

​លោក​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា “​ប្រសិនបើ​វា​ជាការ​ពិត នោះ​ការស៊ើបអង្កេត​សមស្រប​នឹងត្រូវ​ធ្វើឡើង​។ គ្មាន​មន្ត្រី​នរណាម្នាក់ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ល្មើសច្បាប់​នោះឡើយ​”​។​

​ទោះយ៉ាងណា អ្នកខ្លះ​បាន​ការពារ​សកម្មភាព​របស់​ប៉ូលិស ខណៈដែល​ពួកគេ​បាន​អះអាងថា ពលករ​បរទេសមួយ​ចំនួន​អាចមាន​ឥរិយាបទ​រឹងរូស​។ តែ​ក្នុងករណី​ណា ក៏មាន​អ្នកខ្លះ​ប្រឆាំងនឹង​ការលើកឡើង​នេះ ដោយនិយាយ​ថា​ការ​ដុសខាត់​ដោយ​អំពើហិង្សា​បែបនេះ មិនគួរ​ត្រូវបាន​ប្រើប្រាស់​ឡើយ​៕ ដោយ​៖ លឹម ហុង​

×