Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់លក់​ឈើ ដូច​ផ្សារ​ត្រី នៅ​ឃុំ​ស្ដៅ ខេត្តស្ទឹងត្រែង សមត្ថកិច្ច​មូលដ្ឋាន​មិន​បង្ក្រាប​ទេ ព្រោះ​ត្រូវរ៉ូវ​គ្នា​អស់ហើយ

ស្ទឹងត្រែង ៖ ឈើ​រាប់សិប​គំនរ​ដាក់​តាម​គុម្ពោធ​ព្រៃ ក្រោមផ្ទះ មាត់ច្រាំង ដូច​មិន​ខ្លាច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សោះ នៅ​ឃុំ​ស្តៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០​នេះ អ្នកយកព័ត៌មាន​យើង​បាន​ចុះទៅ​ផ្ដិត​រូបភាព ឃើញថា​ឈើ​ដែល​គេ​អារច្រៀក​ជា​ដុំៗ​បួន​ជ្រុង និង​ក្តា​បន្ទះ​តូចធំ​វែង​ខ្លី​ជា​គំនរ ទុក​រាប់សិប​កន្លែង​នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន​។​

ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​ប្រាប់ថា មាន​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ស្រាប់​លក់​បន្ត​។ អ្នកភូមិ​ដឹកឈើ​តាម​ទូក គោយន្ត មក​ទម្លាក់​ក្នុងភូមិ ហើយ​ថៅកែ​គេ​ដើរ​មើល​ទិញ​ដាក់​រថយន្ត ឬក៏​ម៉ូតូ​ចូលទៅ​ទី​រួម​ខេត្ត​។ ជួន​ពេលយប់​គេ​ដាក់​ទូក​ដឹក​ទៅ​លក់​ឲ្យ​សិប្បកម្ម ក្នុង​ក្រុង​ស្ទឹងត្រែង ដើម្បី​កែច្នៃ​ទៅជា​គ្រឿង​សង្ហា​រឹម​។​

ប្រភព​បាន​និយាយ​បន្ថែមទៀតថា សមត្ថកិច្ច​មូលដ្ឋាន​គេ​មិន​បង្ក្រាប​ទេ ព្រោះ​ត្រូវរ៉ូវ​គ្នា​អស់ហើយ តាំងពី​ឃុំ​ដល់​ស្រុក ខេត្ត រឿង​អី​គេ​ទៅ​បង្ក្រាប​នោះ​។ គេ​បង្ក្រាប​ឈើ​ដែល​មិនបាន​បង់លុយ​តែប៉ុណ្ណោះ​៕ ដោយ​៖​សុខុម​

×