រឿងអ្វីនឹងកើតឡើងគ្រាដែលមនុស្សមាំមួនបំផុតពិភពលោកមានទម្ងន់ ១៨០គីឡូក្រាម ធ្វើការប្រយុទ្ធមួយទល់មួយជាមួយស្វាឪ។
បណ្តាញសង្គម Quora កំពុងពិភាក្សាយ៉ាងផុលផុសជុំវិញសំណួរថា ៖ ប្រសិនបើ ស្វាឪ Gorilla ប្រយុទ្ធគ្នាជាមួយមនុស្សមាំមួនបំផុតពិភពលោក នោះអ្នកណានឹងឈ្នះ។
ចម្លើយរបស់ Michael Terry ដែលផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ បង្ហាញឲ្យឃើញថា ថ្វីត្បិត Björnsson ទម្ងន់ ១៨០គីឡូក្រាម ដែលធ្ងន់ជាង ២៣គីឡូក្រាម ប្រៀបនឹងស្វាឪ Gorilla ប៉ុន្តែទម្ងន់មិនកំណត់បានបញ្ហាអ្វីទេ ទោះបីប្រៀបនឹងមនុស្សធម្មតា Björnsson ខ្លាំងជាងមនុស្សធម្មតា ៥ដងឯណោះ។
Terry ឆ្អឹងរបស់ Gorilla ក្រាស់ជាង ហើយរឹងជាងឆ្អឹងរបស់មនុស្ស។ ស្បែករបស់ពួកវាមានកម្រាស់ដ៏ក្រាស់ ក្រចកដៃវាមុតស្រួចអាចហែកមនុស្សខ្ទេចបាន។ នោះពុំទាន់និយាយដល់សំណុំរោមដ៏រឹងនៅពីក្រៅប្រៀបដូចជាអាវក្រោះសម្រាប់ Gorilla អីចឹង។
Terry សរសេរ ៖ “ដាល់លើស្វាឪ Gorilla ពុំខុសអ្វីនឹងអ្នកដាល់លើជញ្ជាំង។ សរីរាង្គរបស់ពួកវារឹងមាំ និងស្វិតណាស់”។
ចំណុចមួយសំខាន់ទៀត គឺ.ករបស់ Gorilla ពិតជារឹងហើយមាំមួនល្អ។ នេះឯងជាកត្តាគន្លឹះ ព្រោះថាពេលប្រយុទ្ធគ្នា វាពុំខ្វល់ខ្វាយដល់ការការពារករបស់វាទេ។ ក្រៅពីនោះអវៈយវៈទាំង៤របស់ Gorilla អាចប្រើប្រាស់ប្រាស់បានយ៉ាងរស់រវើក ប្រៀបនឹង Björnsson ដែលមានដៃតែ២ ប្រសិនបើប្រយុទ្ធនឹង Gorilla នោះ Björnsson ត្រូវប្រឈមមុខនឹងកណ្តាប់ដៃ៤ឯណោះ។ ដៃរបស់ Gorilla ពិតជាធំ ហើយរឹងណាស់ប្រៀបនឹងដៃមនុស្ស កណ្តាប់ដៃរបស់វាអាចប្រៀបប្រដូចនឹងញញួរ។ ត្រឹម១កណ្តាប់ដៃប៉ុណ្ណោះ វាអាចផ្តួលគូប្រកួតយ៉ាងងាយ។
ចុងក្រោយបើពិនិត្យអំពីល្បឿន Gorilla រហ័សជាងមនុស្សខ្លាំងណាស់ នោះពុំទាន់និយាយដល់ធ្មេញរបស់ពួកវាពិតជាមុត បូកផ្សំនឹងចរិកកាចសាហាវរបស់សត្វព្រៃ Björnsson ពិតជាគ្មានច្រកដើរចេញបានដោយខ្លួនឯងទេ។
Terry ទូន្មានថា ជំនួសឲ្យការស្វែងរកយុទ្ធវិធីប្រយុទ្ធជាមួយ Gorilla ពីសំណាក់អ្នកទាំងឡាយនោះគួរតែហុចឲ្យវាចេកមួយផ្លែ ដើម្បីប្តូរយកភាពសុខសាន្តប្រសើរជាង៕ ចន្ទ្រា