Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ក្តី​អាណិត ស្ត្រី​ម្នាក់​ចែករំលែក​ផ្ទះ​ជាមួយ​ឆ្មា​អនាថា​ជិត ៥០០ ក្បាល ហើយ​គ្រាន់តែ​ការចំណាយ​ក្នុង​១​ខែ​ជិត​១​ម៉ឺន​ដុល្លារ (​វីដេអូ​)

Maryam al-Balushi ដែលជា​អ្នក​ស្រឡាញ់​សត្វ​មកពី Muscat (Oman) បាន​ចែករំលែក​ផ្ទះ​របស់​នាង​ជាមួយ​សត្វ​ឆ្មា​ចំនួន ៤៨០ ក្បាល ដែល​ក្នុងនោះ​ភាគច្រើន​ជាស​ត្វ​ឆ្មា​អនាថា និង​ឆ្កែ​ចំនួន ១២ ក្បាល ដោយ​ត្រូវ​ចំណាយ​ជិត ៨០០០ ដុល្លារ​ក្នុង​មួយខែ ទៅលើ​ចំណីអាហារ និង​ការថែទាំ​ដល់​ពួកវា​។ មន្ត្រីរាជការ​ចូលនិវត្តន៍​អាយុ ៥១ ឆ្នាំ​រូបនេះ ក៏ត្រូវ​បានដឹងថា កាលពីមុន​អ្នកស្រី​មិន​ចូលចិត្ត​សត្វ​នោះទេ ប៉ុន្តែ ពេលនេះ គាត់​ហាក់ដូចជា​អ្នក​ស្រឡាញ់​សត្វ​ខ្លាំងណាស់​។​

​រឿងនេះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៨ នៅពេលដែល​កូនប្រុស​របស់​អ្នកស្រី បាន​ទិញ​ឆ្មា​តូច​មួយ​ជា​សត្វ​ចិញ្ចឹម​ក្នុងផ្ទះ​។ ប៉ុន្តែ នៅពេលនេះ អ្នកស្រី Maryam មិន​ចូលចិត្ត​វា​ទេ​។ តែ​យ៉ាងណា យូរៗ​ទៅ អ្នកស្រី Maryam ក៏បាន​ប្រែចិត្ត​ស្រឡាញ់​ឆ្មា រហូតដល់​ថ្នាក់​សឹងតែ​ពុំ​ចង់​ឃ្លាត​ពី​វា​។​

​ក្នុង​ឆ្នាំ ២០១១ អ្នកស្រី Maryam បាន​ជួបនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ ហើយ​ឆ្មា​របស់​អ្នកស្រី បាន​ជួយ​អ្នកស្រី​ឆ្លងកាត់​គ្រា​លំបាក​នោះ​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក អ្នកស្រី​បាន​លះបង់​ខ្លួនឯង ដើម្បី​ជួយ​ឆ្មា​អនាថា ហើយ​នាំ​ពួកវា​ទៅផ្ទះ​។​

​អ្នកស្រី​បាន​ប្រាប់ AFP ថា​៖ «​អ្វីៗ​ទាំងអស់​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០០៨ នៅពេលដែល​កូនប្រុស​របស់ខ្ញុំ បាន​ទិញ​ឆ្មា​តូច​១​ក្បាល​មក​ចិញ្ចឹម​។ ហើយ​នៅពេលនោះ ខ្ញុំ​ក៏​មិន​ចូលចិត្ត​វា​ទេ​។ ប៉ុន្តែ ដោយសារតែ​កូនប្រុស​របស់ខ្ញុំ​មិន​យកចិត្តទុកដាក់ និង​មើលថែ​វា នៅ​ទីបំផុត ក្តី​អាណិត​របស់ខ្ញុំ​ក៏បាន​ចូល​វា​ទាំងស្រុង​តែម្តង​។ ខ្ញុំ​បានចាប់ផ្តើម​ឲ្យ​ចំណី​វា ងូតទឹក​ឲ្យ​វា និង​សូម្បី​ចំណាយពេល​ច្រើន​ជាមួយ​វា​ផងដែរ​»​។​

​បន្ទាប់មក អ្នកស្រី Maryam មាន​ឆ្មា និង​កូន​ឆ្មា ២៣ ក្បាល​។ ប៉ុន្តែ ដោយសារ​ពួកវា​មិន​បង្ក​ការរំខាន អ្នកស្រី​ក៏​ចង់បាន​បន្ថែមទៀត ហើយ​ទីបំផុត បាន​ចែករំលែក​ផ្ទះ​របស់​អ្នកស្រី​ជាមួយ​សត្វ​ឆ្មា​ជិត ៥០០ ក្បាល​។​

​អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​ចង់​ក្រើនរំលឹក​ដល់​សហគមន៍​មាន​ក្តីមេត្តា​សណ្តោស​ប្រណី​ចំពោះ​សត្វ​ផង​។ ព្រោះថា​មនុស្ស​មួយចំនួន​មិន​ចង់​ឲ្យ​ពួកវា​រស់នៅ​ក្នុងផ្ទះ​រប​ស់​ពួកគេ​ឡើយ​។ មិន​ចង់​ឲ្យ​ពួកវា​ស្និទ្ធ​នឹង​ឆ្មា​របស់​ពួកគេ​។ ពួកគេ​មិន​ចង់​ឲ្យ​ឆ្មា​ពួកគេ​នៅក្បែរ​ឆ្មា​សំរាម ដូច្នេះ​សួរថា​តើ​ឲ្យ​ពួកវា​ទៅ​កន្លែង​ណា​? តើ​ពួកវា​នឹង​ស្រេកឃ្លាន​យ៉ាងណា​?»​។​

​អ្នកស្រី​បន្តថា​៖ «​ខ្ញុំ​ចង់​សួរ​ទៅកាន់​មនុស្ស​ថា​៖ ថា​តើ​ផែនដី​បាន​បង្កើតឡើង​សម្រាប់តែ​យើង ឬ ក៏​សត្វលោក​ចែករំលែក​ផែនដី និង​សិទ្ធិ​របស់​វា​ជាមួយ​យើង​ដែរ​?​។ ដូច្នេះ សូម​ផ្តល់​ក្តី​អាណិត​ដល់​ពួកវា​ផង ហើយ​នៅពេល​អ្នកធ្វើ​រឿង​នោះៗ អ្នកធ្វើ​វា​ឡើង​ចេញពី​សីលធម៌ និង​កាតព្វកិច្ច​របស់​មនុស្ស ចំពោះ​ភពផែនដី​ដែល​យើង​រស់នៅ​»៕  រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×