នេះជារឿងដ៏គួរឲ្យសោកស្តាយខ្លាំងណាស់ ខណៈដែលបានដឹងថាអង្គការក្រៅរដ្ឋាភិបាលមួយមានឈ្មោះថា «មូលនិធីសម្រាប់សង្គ្រោះបន្ទាន់ទុរគត៌ភាព» ដែលបានជួយកុមារក្រីក្ររាប់រយនាក់បានរៀនសូត្រឥតគិតថ្លៃ ពេលនេះត្រូវប្រឈមការបិទនៅខែក្រោយ ដោយសារជួបបញ្ហាខ្វះថវិកាក្នុងការទ្រទ្រង់ដំណើរការបន្តទៀត។ ហេតុនេះ កុមារក្រីក្រនៅលើគំនរសំរាមស្ទឹងមានជ័យ និងកុមារអនាថាជាច្រើននាក់ទៀត នឹងអាចបាត់បង់ការសិក្សារបស់ពួកគេផងដែរ។
នេះបើយោងតាមស្ថាបនិកអង្គការនេះលោក ឱម តារា បានបង្ហោះសារទាំងអារម្មណ៍សោកសៅនៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «មូលនិធិ សម្រាប់សង្គ្រោះបន្ទាន់ទុរគត៌ភាព» ជួយកុមាររាប់រយអ្នកឲ្យបានរៀនសូត្រ ដោយឥតគិតថ្លៃ ។ ខណៈពេលអង្គការមួយនេះកំពុងតែប្រឈមមុខនិងការបិទទ្វារ ដោយសារតែស្ថាបនិកអង្កការមួយនេះ ជួបនូវបញ្ហាខ្វះថវិកានៅក្នុងការទ្រទ្រង់ដំណើរបន្តទៀត។ កុមារក្រីក្រ នៅគនរសំរាមស្ទឹងមានជ័យ និងកុមារអនាថាជាច្រើននាក់ទៀត អាចប្រឈមនឹងការបាត់បង់ការសិក្សាផងដែរ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកគ្រូ អោម តារា ដែលជាស្ថាបនិកមួយរូប បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “រូបក្មេងៗឈរគោរពទង់ជាតិនៅមុខសាលាអង្គការនេះ អាចជារូបថតចុងក្រោយរបស់ពួកគាត់ហើយ ព្រោះអង្គការប្រឈមនិងការបិទទាំងស្រុងនៅចុងខែនេះហើយ ព្រោះរកជំនួយទ្រទ្រង់សម្រាប់ឆ្នាំ២០២១មិនគ្រប់ ។ យើងត្រូវការថវិកាយ៉ាងតិច ២៥,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំដើម្បីអាចដំណើរការទៅបាន។ មកទល់ម៉ោងនេះ ខ្ញុំកៀរគរបានតែ ៥០០០ដុល្លារប៉ុណ្ណោះ យើងខ្វះរហូត២០,០០០ដុល្លារ ដែលបង្ហាញថាយើងមិនអាចទៅមុខទៀតបាន ប្រសិនជាគ្មានជំនួយបន្ថែម។
ខ្ញុំធ្លាប់បានសរសេរកន្លងមកហើយ អម្រែកមួយនេះខ្ញុំរែកម្នាក់ឯង ១៥ឆ្នាំមកហើយ វាចេះតែធ្ងន់ទៅៗ រហូតពេលនេះខ្ញុំរែកទៅមុខទៀតលែងរួច ជម្រើសគឺទម្លាក់វាពីស្មាបើគ្មានអ្នកសាង។ ក្មេងៗអស់នេះអាចនិងវិលទៅស្ថានភាពដើមរបស់គាត់វិញ បើអង្គការបិទ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង