កាលពីប៉ុន្មានកន្លងទៅថ្មីៗនេះ នៅលើបណ្តាញសង្គម Tik Tok ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ខណៈនារីម្នាក់ដែលគណនីឈ្មោះ yalin (ស្រីម៉ច) ដែលហាក់ក្តៅស្លឹកត្រចៀកខ្លាំងពេក ស្រាប់តែបានបង្ហោះវីដេអូទម្លាយចេញពីអត្តចរិករបស់តារាចម្រៀង មាស សុខសោភា ថាពេលជួបផ្ទាល់ជាមនុស្សគ្មានភាពរាក់ទាក់ ឈ្លើយណាស់ ដែលមិនគួរឲ្យគោរពទាល់តែសោះ។
ក្នុងនោះ នារីខាងលើបានបង្ហោះសាររិះគន់ធ្ងន់ៗថា៖ «មាស សុខសោភា ជួបផ្ទាល់នៅភ្នំគូលេន ឈ្លើយណាស់ ចា៎ ហើយប្ញកណាស់! រើសអើងណាស់! ចា៎ ខ្ញុំស្គាល់ច្បាស់ជាងគេឈ្មោះ មាស សុខសោភា គឺមិនច្រឡំទេ។ ចា៎ រាក់ទាក់គេ សុំគេថតជាមួយ គេឆ្លើយមកឡើងសោះអង្គើយ គេថាគេថតមិនបានទេ គ្នាគេ៣នាក់ ម្នាក់កាន់កាមេរ៉ាថត (ប្រុសមិនប្រុសស្រីមិនស្រី) គេឆ្លើយថា មិនបានទេៗ ចា៎ អត់បានក៏អត់បញ្ហា…»។ នារីរូបនេះបន្តទាំងហួសចិត្តទៀតថា «ស្រាប់តែអត់អីឯណា មកដណ្តើមកន្លែងយើងលេង កន្លងលើម្ហូបអាហារយើងញ៉ាំ ចង់គៀរយើងទម្លាក់ទឹកទៀត នេះមីកាម៉ាប់ពាក់អាវពណ៌ខ្មៅ អត់គោរពទេមីមនុស្សអស់អ៊ីចឹង អត់គោរពេទេ ហៅវាមីទៅល្អជាង ហ្នឹងហើយពួកវា មិនបាច់សមរម្យជាមួយពួកវាទេ តារាបែបហ្នឹងខ្ញុំមិនគាំទ្រទេ ចា៎!»»។
តែយ៉ាងណា រហូតមកទល់ពេលនេះ គេមិនទាន់ឃើញសាម៉ីខ្លួន មាស សុខសោភា មានការប្រតិកម្មឆ្លើយតប ចំពោះការចោទប្រកាន់ពីសំណាក់នារីខាងលើនៅឡើយទេ ខណៈមានមតិជាច្រើនដែលជាអ្នកគាំទ្រ បានលើកឡើងទាំងមិនអស់ចិត្តថា នេះអាចជារឿងយល់ច្រឡំ ព្រោះ មាស សុខសោភា ជាមនុស្សរួសរាយរាក់ទាក់គួរឲ្យស្រឡាញ់ចូលចិត្តខ្លាំងណាស់ មិនសមមានអត្តចរិកបែបនេះឡើយ។ ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈ ក៏បានលើកឡើងទាំងហួសចិត្តថា៖ «ស្តាប់គាត់និយាយដូចមិនយល់សោះ និយាយចុះនិយាយឡើងគឺដូចលើកខ្លួនឯង និងស្តាប់យូរៗទៅគាត់ហាក់មិនពេញចិត្តទាំងក្រុមតែម្តង មិនមែនតែប្អូន មាស សុខសោភាម្នាក់ទេ គាត់និយាយត្រង់ចំណុចគេកន្លងបាយម្ហូបរបស់គាត់ គឺដូចមិនសមហេតុសមផលសោះ គ្មានមនុស្សណាអត់សុជីវធម៌ដល់ថ្នាក់ណឹងទេ ហើយកន្លែងអង្គុយញាំបាយនៅភ្នំគូលែនតាមដឹង គឺមិនតូចចង្អៀតដល់ថ្នាក់ត្រូវដណ្តើមកន្លែងអង្គុយនោះដែរ។ ហ៊ឹម សុំខ្លាចហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@yalin.1♬ original sound – ស្រីមុច