Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកណា​យល់​អារម្មណ៍​មួយ​នេះ​? នារី​បុគ្គលិក​ហាង Pedro បង្ហោះ​សារ​តូចចិត្ត​ខ្លាំង ខណៈ​អ្នក​ស្រុកភូមិ​បែរ​រើសអើង​ឪពុកម្តាយ​ខ្លួន ដោយ​លើកឡើងថា​….

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ មានរឿង​រ៉ាវ​មួយ​ត្រូវបាន​គេ​ចែករំលែក​យ៉ាង​លឿន​ពាសពេញ​បណ្តាញ​សង្គម អំពីរ​ណី​នារី​បុគ្គលិក​ហាង Pedro ម្នាក់​ឆ្លង​កូ​វីដ​១៩ ដែល​បាន​បង្ហោះ​សារ​ស្នើសុំ​មហាជន​បញ្ឈប់​ការរើសអើង​ឪពុកម្តាយ​របស់​នាង​ទៀត​ទៅ ព្រោះ​ពួកគាត់​ពុំមាន​ការពាក់ព័ន្ធ​នឹង​រូបនាង​ទេ ខណៈ​នាង​បាន​អះអាងថា ក្នុងអំឡុងពេល​១​ខែ​នេះ នាង​ពុំបាន​ទៅ​ស្រុក​ជួប​ពួកគាត់​ទេ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​នារី​ខាងលើ​ដែលមាន​ឈ្មោះ Pho Dolla បាន​បង្ហោះ​សារ​ដ៏​សោកសៅ តូច​តិច​ជាខ្លាំង​ថា​៖ «​រើសអើង​ត្រឹម​ខ្ញុំ​បាន​ហើយ កុំ​រើសអើង​ដល់​ឪពុកម្តាយ​ខ្ញុំ សំខាន់​រយៈពេល​មួយខែ​ហ្នឹង ខ្ញុំ​អត់​បាន​ទៅ​ជួប​គាត់​នៅ​ស្រុក​ទេ បើ​អ្នក​ទាំងអស់គ្នា​តើ​អ្នក​ទាំងអស់គ្នា​មាន​អារម្មណ៍​ម៉េច គេ​យក​ឪពុកម្តាយ​ទៅ​ឃុំ​១៤​ថ្ងៃ ទាំង​ដែល​គាត់​មិនបាន​ជួប​មុខ​យើង​សោះ (​មាត់​ញាតិ​ជិតខាង​បាន​ផល មិនទាន់​ដឹង​គេ​មេច​ផង ចែកចាយ​បន្ត​គ្នា​ពេញ​ហ្នឹងហើយ​) មាន​ដឹង​សភាព​ខ្ញុំ​ឥឡូវ​ម៉េច​ហើយ​នៅ I’m ok»​។​

​ក្រោយ​ឃើញបែបនេះ ក៏មាន​គណនី​មួយ​ឈ្មោះ Pharany Phakrakny ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សាច់ញាតិ​របស់​បុគ្គលិក​ហាង Pedro បាន​សរសេរ​ពន្យល់​អ្ន​ក​ទាំងអស់គ្នា​ថា​៖ «​សុំ​ញាតិ មិត្ត កូនក្មួយ កុំ​ស្លន់ស្លោរ កុំ​ខ្លាច​ជ្រុល កុំ​រើសអើង ទាំង​មិនបាន​យល់​រឿង​ពិត​។ តុលា នាង​ផ្ទុក កូ​វិដ​មែន តែ​នាង​ខានមក​ស្រុក​ជាង​មួយខែ​ហើយ ឪពុកម្តាយ​នាង (​ពូ​ផូ​មីង​ទន់ លក់​អុស​ធ្យូង​) ក៏​មិនបាន​ជួប​នាង​ក្នុង​រយៈ​នេះដែរ ចឹ​ង​យើង​ក៏​មិនគួ​រើសអើង​គាត់​ទេ​។ ទោះជា​យ៉ាងណា អាជ្ញា​ធ៍រ​សុខាភិបាល លោក​កំពង់​ស្រាវជ្រាវ សិក្សា និង​យក​សំណាក​ពួកគាត់​ទៅពិនិត្យ​..​។
​នេះ ជា​សំដី តុលា ៖ “​រើសអើង​ត្រឹម​ខ្ញុំ​ហើយ​.. កុំ​រើសអើង​ដល់​ឪពុកម្តាយ​ខ្ញុំ​.. សំខាន់​រយៈពេល​មួយខែ នឹង​ខ្ញុំ​អត់​បាន​ទៅ​ជួប​គាត់​នៅ​ស្រុក​ទេ​… បើជា​អ្នក​ទាំងអស់គ្នា​តើ​អ្នក​ទាំងអស់គ្នា​មាន​អារម្មណ៍​ម៉េច …..​ឥឡូវ I’m ok”»​។​

​ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sophea Ros ក៏បាន​បញ្ជាក់​បន្ថែមថា​៖ «Pho Dolla គាត់​រាល់ថ្ងៃ​ធ្វើការ​និង​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ គាត់​មិន​បានមក​ផ្ទះ​ទេ​ជាង​មួយខែ​មកហើយ (​ជាពិសេស​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​គាត់​មិន​បានមក​ផ្ទះ​ទេ​)​គាត់ ត្រូវបាន​គេ​រកឃើញថា វិជ្ជមាន​នៅក្នុង​ក្រុមហ៊ុន​គាត់​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ខាង​មន្ទី​ពេទ្យ​ក៏​យកទៅ​ព្យាបាល ស្នាក់នៅ​ទីនោះ . ចំណែក​ឪពុកម្តាយ​គាត់ នៅផ្ទះ​រឿង​អី​បាន​គាត់​ត្រូវ​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ដែរ ទោះជា​យ៉ាងណាក្តី​ក៏ដោយ​ខាង​មន្ទីរពេទ្យ គេ​តម្រូវ​យក​សំណាក​ឪពុកម្តាយ​គាត់​ទៅធ្វើ​តេស្ត អញ្ចឹង​សូម​អាជ្ញាធរ​ក្តាប់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​១០០% និង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ឲ្យ​គាត់​ទទួលបាន​ព័ត៌មាន​ដ៏​ជឿ​ទុកចិត្តបាន សូមជួយ​លើកទឹកចិត្ត​គាត់​ដែលជា​ឪពុកម្តាយ​ផង បើជា​អ្នក​បាន​យល់​អារម្មណ៍​មួយ​នេះ សូម​អរគុណ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×