បុគ្គលិកប្រុសស្រី២នាក់ នៅហាង Tesco មួយកន្លែងនៅក្នុងចក្រភពអង់គ្លេស បានរងភាពអាម៉ាសជាខ្លាំង បន្ទាប់ពីវីដេអូបង្ហាញឲ្យឃើញពួកគេរួមរ័ក្សគ្នា នៅក្នុងបន្ទប់ការិយាល័យ បានរីករាលដាល ។
ខាងតួស្រីឈ្មោះ Caitlyn Kirby អាយុ ១៩ ឆ្នាំ ត្រូវបានឃើញអង្គុយនៅលើតុក្នុងការិយាល័យ ខណៈតួប្រុសដែលមានតួនាទីជាអ្នកគ្រប់គ្រងផលិតផលស្រស់ ឈ្មោះ Neville Fox អាយុ ៣៥ ឆ្នាំ អង្គុយកៅអី និងធ្វើសកម្មភាពផ្លូវភេទទៅលើនាង ។
វីដេអូនេះត្រូវបានថតដោយមិត្តភក្តិ២នាក់របស់ពួកគេ ដែលបានដើរឆ្លងកាត់បង្អួចហាង និងប្រទះឃើញបុគ្គលិកទាំងកំពុងមានសកម្មភាពផ្លូវភេទដ៏ស្រើបស្រាល ។
មិត្តភក្តិប្រុសៗទាំងនោះ ត្រូវបានលឺសើច និងនិយាយថា៖ «ឈុតឆាកនេះស្ថិតនៅក្នុង Tesco សូមនាំគ្នាមើលអ្វីៗដែលកំពុងកើតឡើង!»
បុគ្គលិកទាំងពីរ ត្រូវបានបញ្ចេញចេញពីការងាររបស់ពួកគេ បន្ទាប់ពីវីដេអូឃ្លីបនៃហេតុការណ៍មិនសមរម្យនេះ ត្រូវបានបង្ហោះឡើង WhatsApp ដែលជាទីកន្លែងវារីករាលដាលយ៉ាងលឿន ៕ ចន្ទី