តារាម៉ូដែលប្រេស៊ីលម្នាក់ បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធើរណិតស្រឡាំងកាំងជាខ្លាំងតែម្តង ខណៈឃើញនាងហាក់កំពុងងាកទៅរកទម្លាប់ដ៏ចម្លែកដេកអាក្រាតកាយហាលថ្ងៃ ដោយសន្ធាំងជើងប្រឆាំងពន្លឺព្រះអាទិត្យនៅពេលព្រឹក ដែលនាងនិយាយថា ធ្វើបែបនេះនឹងជួយបង្កើនចំណង់ផ្លូវភេទ និងជួយឲ្យនាងគេងលក់ស្រួលផងដែរ។
តារាម៉ូដែលនាង Letícia Martins ដែលគេស្គាល់ឈ្មោះថា Lunna Leblanc បានបញ្ចេញនៅលើបណ្តាញសង្គម Instagram ថា នាងបានលាតត្រដាង «ផ្នែកឯកជន» របស់នាងទៅនឹងពន្លឺព្រះអាទិត្យរៀងរាល់ពេលព្រឹក សម្រាប់រយៈពេល ២ ម៉ោង ក្នុងមួយថ្ងៃ ដោយនាងអះអាងថាការធ្វើពិធីប្រចាំថ្ងៃរបស់នាងបែបនេះ អាចផ្តល់ថាមពលកាន់តែច្រើន បង្កើនចំណង់ផ្លូវភេទ និងជួយឱ្យអ្នកគេងលក់ស្រួល។
បើទោះជានាងហាលថ្ងៃហាក់មើលទៅអាក្រាតទាំងស្រុងក្តី ប៉ុន្តែ នាងបានយកដៃរបស់នាងការពារភាពថ្លៃថ្នូររបស់នាងផងដែរ។
នាងបានសរសេរថា៖ «គ្មានអ្វីប្រសើរជាងព្រះអាទិត្យពេលព្រឹកទេ។ ខ្ញុំស្រឡាញ់បទពិសោធនេះ»។
ប៉ុន្តែ អ្នកជំនាញបានព្រមានប្រឆាំងនឹងនិន្នាការវាយតម្លៃបែបនេះ ដោយប្រាប់ថាទង្វើនេះគឺ«គ្រោះថ្នាក់» ទៅវិញទេ។ ហេតុនេះ ក្រុមអ្នកជំនាញក៏បានព្រមានស្ត្រីមិនឲ្យការហាលថ្ងៃ ប្រឆាំងនឹងទ្វារមាសរបស់ពួកគេឡើយ។
វេជ្ជបណ្ឌិត Deb Cohen Jones ជាគ្រូពេទ្យដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ និងជាអ្នកជំនាញខាងថែរក្សាស្បែកមកពី Perth បាននិយាយថា ការអះអាងទាំងនេះមិនត្រឹមតែមិនពិតប៉ុណ្ណោះទេ ប៉ុន្តែវាមិនមានសុវត្ថិភាព និងគ្រោះថ្នាក់ខ្លាំងណាស់។
លោកស្រីបាននិយាយថា “ស្បែកទ្វារមាសជាទូទៅ គឺមិនអាចទ្រាំទ្រនឹងពន្លឺព្រះអាទិត្យបានទេ ហេតុដូច្នេះងាយនឹងរលាក និងអាចឈានដល់កើតមហារីកផងដែរ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង