Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​កម្ពុជា​ម្នាក់​បង្កើត​ម៉ាក​គ្រឿងអលង្ការ កំពុងតែ​ល្បី និង​មានការ​ចាប់អារម្មណ៍​ពី​អតិថិជន​

​ភ្នំពេញ​៖ Sol Cherie គឺជា​ម៉ាក​យីហោ​ដ៏​ល្បី​នៃ​គ្រឿងអលង្ការ​ដែល​កំពុង​ពេញនិយម បង្កើតឡើង​ដោយ​យុវតី​កម្ពុជា​មួយរូប ដែលមាន​ជំនាញ​ច្បាស់លាស់ កែច្នៃ​គ្រឿងអលង្ការ​យ៉ាង​ល្អ​ប្រណីត មិន​ចាញ់​ស្នាដៃ​បរទេស កំពុងតែ​ដាក់តាំង​លក់​នៅក្នុង​ហាង​លក់​គ្រឿងអលង្ការ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ក្នុងប្រទេស​កម្ពុជា រហូត​មានការ​ស្ងើចសរសើរ​ពី​គ្រប់​អតិថិជន​ដែល​ចូលចិត្ត​ប្រើប្រាស់​គ្រឿងអលង្ការ​ម៉ាក​ល្បីៗ​។​
​នេះ​ជា​គឺជា​មោទនភាព​មួយ​នៃ​ស្នាដៃ​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ និង​ជា​ដំណឹង​ដ៏​ពិ​សេសមួយ​សម្រាប់​អ្នក​ដែល​និយម ចូលចិត្ត និង​ត្រូវការ​គ្រឿងអលង្ការ​សម្រាប់​តុបតែង​លម្អ ដែលមាន​សោ​ភ​ណ័​ភាព និង​ភាពថ្លៃថ្នូរ ឬ​សម្រាប់​ជា​ចំណងដៃ ឬ​កាដូ​ជូន​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​បាន ខណៈ​គ្រឿង​លង្ការ​ម៉ាក Sol Cherie នេះ គឺមាន​ទៅដោយ​គ្រឿងអលង្ការ​ជាច្រើន​សុទ្ធសឹងតែ​ជា​ម៉ូត​ថ្មីៗ​ទាន់សម័យ ដែល​បានមកពី​ការឆ្នៃ​ម៉ូត​ពី​យុវតី​វ័យក្មេង​នេះ​ផ្ទាល់ ហើយ​និង​មាន​មេជាង​ដែល​ធ្លាប់មាន បទពិសោធ​និង​ជំនាញ​ជា​យូ​ឆ្នាំ​ក្នុង​វិស័យ​គ្រឿងអលង្ការ​គ្រប់​ប្រភេទ​ទៀតផង​។​
​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ​ចំពោះ​គ្រាប់ពេជ្រ​សុទ្ធតែ​បាន សំ​រិ​ទ្ធិ​សំរាំង យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត និង​ប្លា​ទិន​ទឹក​ល្អ​ដើម្បី​ធានាបាន​នូវ​ទំនុកចិត្ត​ខ្ពស់​ជូន​បងប្អូន និង​អតិថិជន​របស់ Sol Cherie អាច​ជឿ​ទុកចិត្តបាន​។ Sol Cherie​ជា​ជម្រើស​ដ៏​ល្អ និង ជាទី​ទុកចិត្ត​សម្រាប់​បុរស​នារី​គ្រប់​វ័យ​។​
​អតិថិជន​អាច​ទំនាក់ទំនង​បាន​តាមរយៈ​Facebook page Sol Cherie : Facebook solcherie.official / IG: @sol.cherie Sol Cherie មាន​ទីតាំងនៅ​ខាងត្បូង​ផ្សារ​ធំថ្មី សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

×