Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ហើយ ! ពុះ​សណ្តែក​ចំនួន​១៤​គីឡូ មាន​ដាក់​សារធាតុ​គីមី Borax និង​នំ​ចម្រុះ​ចំនួន​៣២​គីឡូ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង

​ខេត្តស្វាយរៀង ៖ សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​ស្វែងរក​សារធាតុ​គីមី និង​ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។

​សកម្មភាព​នេះ​ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា កប​ប​ខេត្ត​មន្ត្រី​កប​ប និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។​

​លោក ផឹង និល បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​នេះ​ក្រុម​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​យើង​បាន​ពិនិត្យ​គ្រឿងឧបភោគ បរិភោគ​នៅតាម​ស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​មួយចំនួន និង​បាន​ប្រើប្រាស់​ឧបករណ​ធ្វើ Test Kits បឋម​លើ​ម្ហូប​អារ​ហា ចំនួន​១៧​គំរូ និង​បន្លែ នំ បង្អែម​ចំនួន​២៧​គំរូ​ទៀត យកមក​ធ្វើតេស្ត​ពិសោធន៍​នៅ​មន្ទីរពិសោធន៍​ខ្នាតតូច ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​លោក​បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ជំនាញ​យើង​បាន​រកឃើញ​ទំនិញ​មាន​សារធាតុ​គីមី ដូចជា​ពពុះសណ្តែក​ចំនួន​១៤​គីឡូ មាន​ដាក់​សារធាតុ​គីមី Borax និង​នំ​ចម្រុះ​ចំនួន​៣២​គីឡូ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ហើយ​មន្ត្រី​ជំនាញ​យើង​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យកមក​រក្សាទុក​ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ​។​

​ជាមួយគ្នានេះ លោក ផឹង និល បាន​អំពាវនាវ​ដល់​អាជីវករ ដែលជា​អ្នកលក់ដូរ​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើតេស្ត​រក សារធាតុ​គីមី​ហាមឃាត់​ដាក់ ក្នុង​ម្ហូបអាហារ និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​៕​រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

×