ភ្នំពេញ៖បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី២០ខែធ្នូ បានផ្ញើសារពិសេសនិងបន្ទាន់ជូនបងប្អូនជនរួមជាតិខ្មែរ និងបងប្អូនប្រជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ អំពី ស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃនោះ បណ្ឌិតសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថៃមួយចំនួនដូចជា Smart News Online, Education4plus, ibiznewsmedia, និង Thailand Time អំពីបញ្ហានេះ។
លោកបណ្ឌិត បានជម្រាបសារពត៌មានថៃអំពីសារពិសេសរបស់សម្តេចតេជោអំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ រួមទាំងណែនាំដល់ប្រជាពលរដ្ឋ និងពលករចំណាកស្រុកទាំងអស់ឱ្យអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលនិងអាជ្ញាធរថៃដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានទាន់ពេលវេលា។
គេហទំព័រ Smart News Online បានស្រង់សម្តីបណ្ឌិត សុខ សុក្រឹត្យា ថា ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែរស់នៅនិងធ្វើការនៅប្រទេសថៃ សូមទុកចិត្ដចំពោះរាជរដ្ឋាភិបាលថៃក្នុងការគ្រប់ គ្រងជំងឺកូវីដ១៩ ហើយមិនត្រូវរត់ចេញពីប្រទេសថៃ ក្នុងពេលដែលថៃកំពុងជួបការលំបាកនាពេលនេះទេដែលមួយគឺជាការពារខ្លួនពីការឆ្លងជំងឺ និងមួយទៀតចៀសវាងការ បាត់បង់ការងារនិងមួយទៀតចៀសវាងនាំចូលជំងឺមកកម្ពុជាក្នុងករណីដែលអាចមាន។ជាមួយនេះសម្ដេចតេជោហ៊ុន សែន ក៏បានអំពាវនាវដល់ឪពុកម្ដាយនិងក្រុមគ្រួ សារ ដែលមានសាច់ញាតិធ្វើការនៅប្រទេសថៃសូមជួយលើកទឹកចិត្ដឲ្យពួកគាត់បន្ដនៅប្រទេសថៃមួយរយៈសិន ។ សម្តេចតេជោ ក៏បានអំពាវនាវចំពោះបងប្អូនកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ សូមទុកចិត្តចំពោះរាជរដ្ឋាភិបាលថៃ ដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះ ហើយរឿងនេះគឺថៃក៏មានបទពិសោធន៏ក្នុងការគ្រប់គ្រងសភាពការណ៍នេះ កាលពីពេលមុនដែលមកដល់ពេលនេះប្រទេសថៃ ទើបតែមានមនុស្សឆ្លងចំនួន ៤៩០៧ នាក់ហើយអ្នកស្លាប់មានត្រឹម ៦០ នាក់ប៉ុណ្ណោះ ដែលអាចចាត់ទុកថាជាប្រទេសដែលគ្រប់គ្រងបានល្អ ។
គេហទំព័រ Education4plus បាននិយាយថា៖ សម្តេចតជោអំពាវនាវចំពោះឪពុកម្ដាយក្រុមគ្រួសារ ប្តីសី ប្រពន្ធឬកូន ដែលមានសាច់ញាតិធ្វើការនៅក្នុងប្រទេសថៃ ត្រូវលើកទឹកចិត្តកូនចៅ ប្ដីសី បងប្អូនដែលកំពុងធ្វើការនៅទីនោះ រស់នៅទីនោះបន្តទៀតដើម្បីខិតខំធ្វើយ៉ាងណារក្សាឲ្យបាននូវការងារធ្វើរបស់យើងនៅទីនោះ ហើយសម្តេចសង្ឃឹម ថាបងប្អូននឹងបន្តនៅធ្វើការនៅទីនោះជាមួយនឹងប្រជាជនថៃ រដ្ឋាភិបាលថៃមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការលំបាកហើយរឿងនេះវាបានកើតហើយប្រសិន ជាយើងចល័តចេញពីកន្លែងមួយទៅកន្លែងមួយ គឺពិតជាមិនល្អទេ។ ដូច្នេះសូមកុំអាចចូលមកក្នុងប្រទេសសិន ហើយក្នុងរយៈពេលនេះបងប្អូនមួយចំនួនដែលត្រូវការចូល ទៅក្នុងប្រទេសថៃ ដោយស្របច្បាប់ក្តីដោយមិនស្របច្បាប់ក្តីសូមផ្អាកការចូលទៅក្នុងប្រទេសថៃ បើចូលទៅដោយខុសច្បាប់គឺថៃ និងចាប់បញ្ជូនត្រឡប់មកវិញ ហើយចូល ទៅស្របច្បាប់នឹងត្រូវបានដាក់ឲ្យធ្វើ ចត្តាឡីស័កនៅក្នុងប្រទេសថៃ ។ អាជ្ញាធរពាក់ព័ន្ធនិងខេត្តផ្សេងៗបាននិងធ្វើការជាមួយនឹងភាគីថៃនិងការទទួល ខុសត្រូវចំពោះពលករកម្ពុជាដែលចូលទៅក្នុងទឹកដីថៃនិងត្រូវចំណាយឲ្យភាគីថៃស្របទៅតាមកិច្ចការផលប្រយោជន៍ដែលកម្មករកម្មការនីទទួលបានក្នុងពេលវេលាដែលគេឈឺផងដែរ ។
លោកបណ្ឌិត បានមានប្រសាសន៍ថា៖ សម្តេចតេជោក៏បានពិភាក្សាជាមួយក្រសួងសុខាភិបាល ជាមួយសម្ដេចក្រឡាហោម ស ខេង ពាក់ព័ន្ធជាមួយ នឹងរៀបចំឲ្យមានការធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន។ សម្តេចបានបញ្ចេញថវិកាសម្រាប់ខេត្តដែលនៅជាប់ព្រំដែននោះចំនួន៥០ លានរៀលក្នុងមួយខេត្តៗថែមទៀត បន្ថែមលើប្រាក់ខែដែលបានផ្ដល់បីពេលមុនរួចហើយ ។ ដើម្បីឲ្យខេត្តនៅតាមព្រំដែនមានលទ្ធភាពធ្វើចត្តាឡីស័ក ក្នុងស្ថានភាពធម្មតាមិនអាចមកហើយចូលមកក្នុងផ្ទៃប្រទេសដោយមិនបានធ្វើការត្រួតពិនិត្យសំណាក និងការធ្វើចិត្តាឡីស័ក ១៤ ថ្ងៃនៅតាមព្រំដែននោះទេ។ រដ្ឋាភិបាលក៏បានបញ្ជូនរថយន្តកងទ័ពទៅដឹកជញ្ជូនពលករនៅតាមច្រកព្រំដែន បង្ការកុំឱ្យមានការធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រងនាំឱ្យកើតហានិភ័យឆ្លងចូលសហគមន៍៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ