ក្នុងពិភពលោកដ៏ល្វឹងល្វើយរបស់យើងនេះ តែកើតមាននូវរឿងរ៉ាវចម្លែកៗប្លែកអស្ចារ្យ។ ត្រី១ក្បាល ដែលដាច់បាត់ខ្លួននៅសល់តែស្រកី ប៉ុន្តែនៅអាចហែល “សេរី” ក្រោមបាតសមុទ្រ។ នេះពិតជាប្រភេទមួយនាំមកនូវចម្ងល់ច្រើនប្រការអំពី…ជីវិត។
ថ្មីៗនេះអ្នកទេសចរណ៍ម្នាក់បានមុជទឹកនៅឈូងសមុទ្រ Maldives សាធារណៈរដ្ឋ Maldives ដែលរួមមានកោះផ្កាសមុទ្រ ២៦ នាមហាសាគរឥណ្ឌា។ ពេលកំពុងគយគន់ផ្កាថ្ម គាត់ប្រទះឃើញត្រី១ក្បាលដែលផ្តាច់ខ្លួននៅសល់តែក្បាល និងស្រកី តែនៅរស់ ហើយថែមទាំងអាចហែលទឹកបានដូចជាត្រីដទៃៗទៀត ។
គាត់ក៏ទាញយកម៉ាស៊ីនថតក្នុងទឹកមកផ្តិតយករូបភាពដូច Clip ខាងក្រោមនេះ
ងាកទៅកាន់អតីតកាល ករណីស្រដៀងគ្នានេះ ក៏ធ្លាប់ត្រូវបានប្រទះឃើញនៅប្រទេសថៃ ។ ត្រី១ក្បាលដែលត្រូវកប់ដាច់ពាក់កណ្តាល បានបន្តសាងឯកតទគ្គកម្ម មានតែរហូត…៦ខែ ឯណោះ។
គ្មានវាចាអ្វីសម្រាប់ថ្លែង ក្រៅពីស្រែកខ្លាំងៗថា ពិភពលោកនេះពិតជាអស្ចារ្យមែន៕