Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ហាយ​ឡែ​ន​ឌ័​រដឹក​ឈើ​ក្រញូង ក្រឡាប់​ធ្លាក់​ទឹកស្រះ បម្រុង​លោតឆ័ត្រ​ទៅ​វៀតណាម​

​ខេត្តស្វាយរៀង​៖​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ដឹកឈើ​ក្រញូង​បម្រុង​លោតឆ័ត្រ​ទៅ​វៀតណាម​សង្ស័យថា អ្នកបើកបរ​អាច​ងងុយ​ដេក​បណ្តាលឱ្យ​ក្រឡាប់​ធ្លាក់​ទឹកស្រះ​ហើយ​មាន​រថយន្ត​ពី​៤​ទៅ​៥​គ្រឿង​ទៀត បាន​បើក​បន្ត​ទៅមុខ​យ៉ាង​លឿន​បាត់ស្រមោល​អស់​តែម្តង ខណៈដែល​រថយន្ត​មួយគ្រឿង​នេះ​នៅ​ដេក​ត្រាំ​ទឹកអូរ​។ ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ក្រោយពី​ក្រឡាប់​រួច​នោះគេ​ឃើញ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​ទៀត មក​ទទួល​អ្នកបើកប​រ​និង​អ្នករួមដំណើរ​(​ជិះ​ក្នង​រថយន្ត​មាន​គ្នា​២​នាក់​)​។

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ នៅលើ​ផ្លូវ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ បន្ទាយ​ក្រាំង ឃុំ បន្ទាយ​ក្រាំង ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង​។ ប្រព​ភព​ដដែល​ពី​កន្លែងកើតហេតុ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​មាន​រថយន្ត​ទំនើបៗ​៤​ទៅ​៥​គ្រឿង​បើកបរ​កាត់​តាមផ្លូវ​មួយ​នេះ​ឆ្ពោះទៅ​ច្រកព្រំដែន​កម្ពុជា​វៀតណាម​លឿន​ដូច​ហោះ​ប៉ុន្តែ​មិន​ថា​ជាមាន​ដឹក​អ្វី​នោះទេ​។​ប្រភព​ដដែល​បាន​បន្តថា​៖ ក្រោយពី​ក្រឡាប់​រថយន្ត​ខាងលើ​ទើប​ដឹងថា ដឹកឈើ​ប្រណីត​សោះ ចឹ​ង​ហើយ​បានជា​នាំគ្នា​បើក​លឿនៗ ដូច្នេះ​និង​ដូច​ឡាន​ក្បួន​អ្នកធំ​គឺ​បន្តកន្ទុយ​គ្នា​។ បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​ម្នា​ក់នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​៖ ក្រុម​ក្បួន​រថយន្ត​ដឹកឈើ​ប្រណីត​ទាំងអស់​រត់តាម​ផ្លូវ​ខាងលើនេះ​តម្រង់​ទៅ​ព្រំដែន​កម្ពុជា​វៀតណាម​ស្ថិតក្នុង ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បី​ដឹក​បន្តទៅ​ប្រទេស​វៀតណាម​។

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​៖​ការដឹកឈើ​ប្រណីត​នេះ​គឺអាច​ដឹក​តាមផ្លូវ​ទឺ​ក​ចូល​ប្រទេស​វៀតណាម​តែម្តង​។ ក្រោយពី​បង្កហេតុ​គេ​ឃើញ​មាន​មន្ត្រី​ជំនាញៗ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជ​អាជ្ជា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ចុះ​ពិនិត្យមើល​នៅ​កន្លែងកើតហេតុ​។ ហើយ​ឈើ​ទាំងនោះ​រួម​និង​រថយន្ត​ត្រូវបាន​យកមក​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​។ ឈើ​ទាំងអស់​ដែល​សមត្ថកិច្ច​រឹបអូស​នោះ​មាន​ចំនួន​១២១​ដុំ​ស្មើ​និង​១១៧៤​គីឡូ​គិត​ក្រាម​គិត​ជា​ម៉ែត្រគូប ០.៩៣៩​ម៉ែត្រគូប​ហើយ​ឈើ​ទាំងអស់នោះ​មិនទាន់​ដឹងថា​ម្ចាស់​នៅ​ណា​នោះទេ​។​

​ពលរដ្ឋ​បាន​លើកឡើងថា​៖​មិនឃើញ​មាន​សមត្ថកិច្ច​ជំនាញ​មានការ​ពាក់ព័ន្ធ​ណា​ចាប់បាន​រថយន្ត​ដឹកឈើ​នោះទេ​។ ទាល់តែ​ក្រឡាប់​ទើប​នាំគ្នា​ទៅដល់​ឈរ​អោបដៃអោបជើង​ហើយ​ផ្លូវ​នេះ​កន្លងមក​ក៏​ធ្លាប់មាន​រថយន្ត​ដឹកឈើ​ក្រឡាប់​ផងដែរ​៕​វ៉ៃ​កូ​

×