Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ណែនាំ​និង​វិធានការ​បន្ថែម ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច និង​ការស្ដារ​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ (​ជុំ​ទី​៧)

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សេចក្ដីណែនាំ អំពី​វិធាន​ការបន្ថែម ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ នៃ​សេដ្ឋកិច្ច នៅក្នុង​បរិការណ៍​នៃ​វិបត្តិ​, ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ -១៩ (​ជុំ​ទី​៧ នៅ​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០)​។​

​រាជរដ្ឋាភិបាល សម្រេច​ដាក់ចេញ​នូវ​វិធាន​ការបន្ថែម ជុំ​ទី​៧ ក្នុង​គោលបំណង ទី​១៖ បន្ត​ដាក់ចេញ និង​អនុវត្ត​វិធានការ​រក្សា​លំនឹង​អាជីវកម្ម ខណៈដែល​កម្ពុជា កំពុង​បន្ត​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ទ្រទ្រង់ និង​ស្ដារ​អាជីវកម្ម និង​ធុរកិច្ច ឲ្យ​ងើប​ឡើងវិញ ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច នៅក្នុង​បរិការណ៍​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ទី​២៖ បន្ត​ជួយ​ទំនុកបម្រុង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​តាមរយៈ​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់ ដើម្បី​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​បំផុត​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ការអភិវឌ្ឍ​វ៉ាក់សាំង​មាន​វឌ្ឍន​ភាពជា​វិជ្ជមាន ហើយ​ប្រទេស​មួយចំនួន​បាននិងកំពុង​ចរចា និង​សម្រេច ធ្វើ​ការបញ្ជាទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ប្រជាជន​របស់ខ្លួន ខណៈដែល​ប្រទេស​មួយចំនួនទៀត រួមទាំង​កម្ពុជា​ផង​នោះ បាននិងកំពុង​គិត​គួរ​ពិចារណា​, ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​កំណត់ ប្រភព​នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំង​ពី​សំណាក់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទាំងឡាយណា ដែលមាន​ការទទួលស្គាល់​ពី អង្គការ​សុខភាព​ពិភពលោក (WHO) អំពី​សុវត្ថិភាព , គុណភាព និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​វ៉ាក់សាំង​ទាំងនោះ ។ ជាមួយនឹង​ភាពមិន​ទាន់​ច្បាស់លាស់ ១០០% នៃ​សុវត្ថិភាព​, គុណភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដែល ផលិត​ដោយ​ក្រុមហ៊ុន​ផ្សេងៗ​ពីគ្នា​, លទ្ធភាព​នៃ​ការផលិត​វ៉ាក់សាំង , ការដឹកជញ្ជូន និង​ទុកដាក់​វ៉ាក់សាំង​នៅមាន កម្រិត​, ពិភពលោក​ទាំងមូល​នៅតែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៅឡើយ ។ ម្យ៉ាងវិញទៀត ទោះបី​ជាមាន​វាក់ សាំង​បង្ការ​ក៏ដោយ ក៏​មិនមែន​មានន័យថា យើងទាំងអស់គ្នា​អាច​វិលត្រឡប់​ទៅ​ប្រក្រតីភាព​វិញ​ក្នុង​រយៈពេល​ដ៏​ខ្លី​បានឡើយ ។ ជាក់ស្តែង , ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មកដល់ពេលនេះ កម្ពុជា​បាន​គ្រប់គ្រង​សភាពការណ៍​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព ទោះបី​ជាមាន​ព្រឹត្តិការណ៍​ថ្ងៃទី ៣ ខែ វិច្ឆិកា និង ព្រឹត្តិការណ៍​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដែលជា​ការឆ្លង​ចូលដល់​កម្រិត​សហគមន៍​ជា​លើក​ទី ១ នាពេល​ថ្មីៗ នេះ​ក៏ដោយ ។ ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ជា​លើកដំបូង​នេះ បាន​បណ្តាលឱ្យ​ប្រជាជនមាន​ក្តី ព្រួយបារម្ភ ក៏ដូចជា​ភាពភ័យខ្លាច​ចំពោះ​មេរោគ​ដ៏​កាច​សាហាវ​នេះ​យ៉ាងខ្លាំង ប៉ុន្តែ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយតប​ឱ្យទាន់​ពេលវេលា​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ និង ព្យាយាម កុំឱ្យ​ជំងឺ​នេះ​រាតត្បាត​ចូលក្នុង​សហគមន៍​ដល់​កម្រិត​មួយ​ដែល​មិនអាច​គ្រប់គ្រង​បាន​។ ជា​លទ្ធផល​, គិត​មកដល់ពេលនេះ កម្ពុជា​គ្មាន​ករណី​ស្លាប់ ឬ ឈានដល់​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ព្រមទាំង​មិន មាន​ការបិទជា​តំបន់ ឬ​ប្រទេស​ទាំងមូល នោះឡើយ ។​

​បន្ទាប់ពី​បាន​ពិនិត្យ​, ថ្លឹងថ្លែង និង​ផ្លាស់ប្តូរ​យោបល់​លើ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង វិ​និ​យោត​ទាំង​ក្នុង​ក្របខ័ណ្ឌ​សកលលោក បន្ថែម ជុំ​ទី ៧ ក្នុង​គោលបំណង (១) , តំបន់ និង​ក្នុងស្រុក រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ . បន្ត​ដាក់ចេញ និង​អនុវត្ត​វិធានការ​រក្សា​លំនឹង​អាជីវកម្ម​ខណៈដែល​កម្ពុ​ជា កំពុង​បន្ត​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដី​១៩ ក៏ដូចជា​ទ្រទ្រង់ និង​ស្ការ​អាជីវកម្ម និង​ធុរកិច្ច ឱ្យ​ងើប​ឡើងវិញ ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច នៅក្នុង​បរិការណ៍​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ -១៩ និង (២). បន្ត​ជួយ​ទំនុកបម្រុង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដើម្បី​ឆ្លងកាត់ ដំណាក់កាល ដ៏​លំបាក​បំផុត​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ។​

ក្រោយពី​បាន​ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​ជាមួយ គ្រប់​តួអង្គ​ពាក់ព័ន្ធ និង​ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បុ​រេ​សកម្ម វិធានការ​ជុំ​ទី ៧ ត្រូវបាន​រៀបចំឡើង និង​រួមមាន ដូចជា​ ១៖ វិធានការ​បន្ត​ជួយ​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ​, កាបូប និង​វិស័យ​ទេសចរណ៍ ២៖ វិធានការ​បន្ត​ជួយ​វិស័យ​អាកាសចរណ៍ ៣៖ វិធាន​ការជួយ​រោងចក្រ​, សហគ្រាស និង​អាជីវកម្ម ក៏ដូចជា​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​-​និយោជិត ៤៖ វិធានការ​ទ្រទ្រង់​កំណើន ៥៖ ការបន្ធូរបន្ថយ​ការអនុវត្ត​ពន្ធ​កាត់​ទុក​លើ​ការប្រាក់​សម្រាប់​អ្នកផ្ដល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក (Withholding Tax) និង​៦៖ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×