Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជង់គំរាម វាយប្លន់យកម៉ូតូ និងទូរស័ព្ទ

ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជង់គំរាម វាយ ប្លន់យកម៉ូតូ និងទូរស័ព្ទ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៥Eo ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០២:២០នាទី រំលងអធ្រាត្រ។

ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ដូចខាងក្រោម៖១-ឈ្មោះ ហេង ដារ៉ុង ហៅ ខ្មៅណាហ្គា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។២-ឈ្មោះ អេង វណ្ណូត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ។៣-ឈ្មោះ យ៉ឹម សុវណ្ណ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JM-0485, ទូរស័ព្ទដៃ ០២គ្រឿង (១-ម៉ាក IPHONE7 ពណ៌ទឹកមាស,២-ម៉ាក OPPO ពណ៌ខ្មៅ)។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ), កាំភ្លើងខ្លីប្រើហ្គេស ០១ដើម ម៉ាក BERETTA ពណ៌ខ្មៅ, បង់ ០១ (ឧបករណ៍ធ្វើសកម្មភាព), ម៉ូតូម៉ាក Suzuki Smash ពណ៌ក្រហម ផ្លាកលេខ រដ្ឋ20 1-0964 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស), មួក ០១ ពណ៌ស (ពាក់ពេលប្រព្រឹត្តិបទល្មើស), ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ០១ថង់តូច, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃម៉ាក HUAWEI ពណ៌ក្រហម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×