Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក ក្នុងការគ្រប់គ្រងប្រឆាំងនឹងវីរុសកូវីដ១៩

ភ្នំពេញៈ ប្រទេសកម្ពុជាបានជាប់ចំណាត់លេខ១ កម្រិតពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ បានល្អជាងគេ។ នេះបើតាមការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ដែលបង្ហាញរបាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់ នៃជំងឺកូវីដ១៩។

បើយោងតាមវេបសាយ lepetitjournal បានផ្សាយថា ប្រទេសកម្ពុជាបានជាប់ចំណាត់លេខ១ កម្រិតពិភពលោក នៅក្នុងចំណោមប្រទេស ១៦៦ ក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ បានល្អជាងគេ បន្ទាប់មកគឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ។

ការដាក់ចំណាត់ថ្នាក់នេះ គឺបានធ្វើឡើងជារៀងរាល់សប្ដាហ៍ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ដែលករណីឆ្លងវីរុសកូវីដ១៩ មួយចំនួនត្រូវបានរកឃើញ ក្រោយរដ្ឋមន្ត្រីការបទេសហុងគ្រីឆ្លង វីរុសកូវីដ១៩ ពេឡមកបំពេញទស្សនកិច្ចនៅកម្ពុជា និងព្រឹត្តិការណ៍២៨ វិច្ឆិកា ដែលបានរកឃើញការឆ្លងចូលក្នុងសហគមន៍ដំបូងគេ។

ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ក៏បានទទួលស្គាល់ផងដែរពីប្រសិទ្ធភាព នៃការដាក់ចេញ និងអនុវត្តនូវវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន ការធ្វើចត្តាឡីស័កចំពោះអ្នកមកពីបរទេស រោងភាពយន្ត សាលកីឡា បិទសាលារៀន យុទ្ធនាការផ្សព្វផ្សាយព័ត៌មានយល់ដឹងពីវីរុសកូវីដ១៩ ការចែកចាយម៉ាស និងការបញ្ចេញអត្តសញ្ញាណអ្នកឆ្លងដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ជាដើម។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅនេះ របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺកូវីដ១៩ ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal) ក៏បានឱ្យចំណាត់ថ្នាក់កម្ពុជា ជាប់ចំណាត់លេខ៣ កម្រិតពិភពលោក និងលេខ១ ក្នុងទី្វបអាស៊ី ក្នុងនាមជាប្រទេស ដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ បានល្អជាងគេ ។ របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ធ្វើឡើងដោយផ្អែកលើ ទិន្នន័យរបស់អង្គការសុខភាពពិភពលោក៕រក្សាសិទ្ធិដោយ៖CEN

×