Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ប៉េកាំង​ចៀសវាង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ លើ​វីរុស​កូ​វីដ​១៩ មុន​រដូវ​កាល​បុណ្យចូលឆ្នាំ​

​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានចេញ​សេចក្តីណែនាំ​ទាក់ទង​នឹង​វីរុស​កូ​វីដ​១៩ មុនពេល​រដូវ​ធ្វើដំណើរ​ឈាន​ដល់ពេល​កកកុញ ចាប់ពី​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​នៅ​ខែកុម្ភៈ​ប៉ុន្តែ​ខ្លួន​បាន​បញ្ឈប់​ការដាក់​កម្រិត​យ៉ាង​តឹងរឹង​។​
​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​អំពាវនាវ​ដល់​ប្រជាជន​ឱ្យ​ស្នាក់នៅ​ទីក្រុង​ប៉េកាំង​ក្នុង​រដូវ​វិស្សមកាល​ដោយ​សង្កត់ធ្ងន់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា មន្ត្រី​រដ្ឋាភិបាល​និង​និ​យោ​ជិ​ក​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​គួរតែ​នាំមុខ​។​

​ទីក្រុង​ប៉េកាំង​បាន​រាយការណ៍​ពី​ករណី​កូ​វីដ​១៩​ថ្មី​ចំនួន​ពីរ​ករណី​ដែលមាន​រោគសញ្ញា​នៃ​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី ១៨ ធ្នូ​បន្ទាប់មក​មាន​របាយការណ៍​ពី​អ្នកមាន​រោគសញ្ញា​ចំនួន​ពីរ​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍ (២៤ ធ្នូ​) ។ ការផ្ទុះ​ចុងក្រោយ​នៃ​ទីក្រុង​គឺ​នៅក្នុង​ខែមិថុនា​ដល់​ខែកក្កដា​នៅពេលដែល​អ្នកស្រុក​ជាង ៣០០ នាក់​បាន​ឆ្លង​វីរុស​នេះ​។​
​នៅមុន​រដូវ​ពិធី​ចូលឆ្នាំថ្មី ទីក្រុង​ប៉េកាំង​បាន​អំពាវនាវ​ឱ្យមាន​វិធានការ​តឹងរឹង​ជាង​មុន ដូចជា​ការកម្រិត​ពី​លំហូរ​អតិថិជន ដើម្បី​ការពារ​ការប្រមូលផ្តុំ​នៅតាម​ផ្សារ​ទំនើប ភោជនីយដ្ឋាន​និង​កន្លែង​កម្សាន្ត​ផ្សេងៗ​។

​ទីក្រុង​ប៉េកាំង​បាន​និយាយថា​ខ្លួន​ក៏​នឹង​រឹតបន្តឹង​ការត្រួតពិនិត្យ​និង​ការពារ​វីរុស​កូ​វីដ​១៩ ដែល​បង្កឡើង​សម្រាប់​ជើងហោះហើរ​អន្តរជាតិ​ដែល​ចូលមក​ក្នុងប្រទេស​តាមរយៈ​ការពង្រីក​ការធ្វើ​តេស្ត​កូ​វីដ​១៩​របស់ខ្លួន​ទៅកាន់​របស់​អ្នកដំណើរ​។ នៅក្នុង​កម្រិត​នៃ​ការ​រាតត្បាត​ដ៏​ខ្ពស់បំផុត រដ្ឋធានី​ចិន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​វិធានការណ៍​ប្រឆាំងនឹង​កូ​វីដ​១៩​ដ៏​តឹងរឹង​បំផុត​របស់​ប្រទេស រួមទាំង​ការ​រឹតត្បិត​យ៉ាងខ្លាំង​ទៅលើ​ចលនា​របស់​ប្រជាជន​និង​ការធ្វើដំណើរ​៕
ប្រភព​៖ Reuters
​រក្សា​សិទ្ធិ​ដោយ​៖CEN


×