បុណ្យនៃសេចក្តីស្រលាញ់ (Valentine’s Day) ដែលទើបបានកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តែក៏បានបន្យល់ទុកនូវរូបភាពផ្អែមល្ហែមនៅលើបណ្តាញសង្គម របស់គូស្នេហ៍ជាច្រើន ជូនកាដូពិសេសៗ ក្នុងលក្ខណៈទ្រង់ទ្រាយតូច ឬធំ ទៅតាមលទ្ធភាពពួកគេអាចធ្វើទៅបាន ដែលក្នុងនោះភាគច្រើនជា បាច់ផ្កា ឬ វត្ថុដ៏មានតម្លៃ ។ ប៉ុន្តែ សម្រាប់បុរសម្នាក់នេះវិញ ហាក់ដូចជាកម្សត់ម្លេះទេ ដែលជូនកាដូដល់សង្សាររបស់ខ្លួន នូវរបស់គួរឲ្យអស់សំណើចមួយនេះ ។
ពិតណាស់ ជំនួសឲ្យការផ្តល់ជូនអ្នកពិសេសរបស់គាត់ នូវផ្កា១បាច់ ឬ ប្រអប់សូកូឡា បុរសម្នាក់នេះបានសម្រេចចិត្តផ្តល់ចេក១ស្និត និងមែកម្រុំ ធ្វើជាស្លឹក ធ្វើឲ្យមនុស្សជាច្រើនផ្ទុះសំណើចយ៉ាងខ្លាំង ។
វីដេអូកំប្លុកកំប្លែងនេះ ត្រូវបានបង្ហោះឡើងហ្វេសប៊ុកដោយអ្នកប្រើម្នាក់ឈ្មោះ Jerome Escuadro និងទទួលបានការ Like រហូតដល់ ៥,៤០០, ខមិន ១,៩០០ និងចែករំលែក ៣,០០០ ៕ ចន្ទី