ស្ទឹងត្រែង៖បុរសម្នាក់បានជួបនឹងឧបទ្ទេវហេតុ លិចទូកបណ្ដាលឱ្យបាត់បង់ជីវិត។ គ្រោះថ្នាក់នោះ កើតឡើងនៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០។ សពត្រូវបានរកឃើញនៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ២៦ ធ្នូ ម្សិលមិញ។
មន្ត្រីនគរបាលប៉ុស្តិ៍តាឡាត បានប្រាប់ឲ្យដឹងថា បុរសដែលស្លាប់ ដោយសារលិចទូកឈ្មោះមិត្ត សំណាង អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
នគរបាលបានបញ្ជាក់ទៀតថា ករណីកើតឡើងដែលបណ្តាលឲ្យលិចទូកស្លាប់ បុរសវ័យចំណាស់ដោយសារជនរងគ្រោះមានជាតិស្រវឹងស្រា ហើយបានជួបឧបទ្ទវហេតុលិចទូក ទើបបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត៕ រក្សាសិទ្ធិដោយ៖សំ.ណាង