Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណាំបុិកួៈ អាចជួយទ្រទ្រង់ជីវភាពគ្រួសារ នៅតាមជនបទឲ្យកាន់តែប្រសើរ

ស្ទឹងត្រែង៖មិនលំបាកទេ ឱ្យតែខំប្រឹងធ្វើនឹងទទួលបានផល ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ នេះជាសម្ដីរបស់កសិករដាំដំណាំបុិកួៈ នៅតាមជនបទដែលបានលើកឡើង ក្នុងសម័យ covid 19។

កសិករភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង និយាយលើកឡើងថា ឆ្នាំនេះផលដំណាំបុិកួៈទទួលបានផលល្អ ។ ចំពោះទីផ្សារក៏មានហាងឆេងល្អជាងឆ្នាំមុនៗដែរ។

ស្ត្រីឈ្មោះ ឈិន លៀង បានរៀបរាប់ថា គាត់ដាំប៉ិកួៈរយៈពេលជាង១០ឆ្នាំមកហើយ ដោយឃើញថាប៉ិកួៈនេះ ងាយដាំថែទាំនិងបានផលល្អ។ បើទោះធ្លាក់ថ្លៃថោកយ៉ាងណា ក៏មានទីផ្សារទទួលទិញដែរ ។

ឆ្នាំនេះតម្លៃបុិកួៈក្នុងមួយគីឡូក្រាម លក់បានពី៧០០រៀលទៅ១.០០០រៀល។ បើប្រៀបធៀបទៅនិងឆ្នាំមុន ប៉ិកួៈក្នុងមួយគីឡូក្រាម លក់បានតែតម្លៃ៥០០ទៅ៦០០រៀលប៉ុណ្ណោះ។ បុិកួៈឆ្នាំនេះ មានតម្លៃសរម្យដែលអាចជួយឲ្យជីវភាពក្រុមគ្រួសារ បានធូរធារ។

អ្នកស្រីឈិន លៀង បានប្រាប់ពីចំណុចពិសេស ក្នុងការដាំថា ដើម្បីទទួលបានទិន្នផលខ្ពស់ ត្រូវការជ្រើសរើសរកពូជណាដែលល្អ ហើយទុកពូជដោយខ្លួនឯង មុននិងដាំត្រូវភ្ជួរាស់ដីពីរទៅបីដង ហាលដីចោលមួយសប្តាហ៍ ឲ្យបានស្អាតល្អ ហើយលើកជារង ទើបដាក់គ្រាប់ដាំ រួចដាក់ជីរធម្មជាតិ ជីលាមកគោ ថែទាំស្រោចទឹក ជ្រុំគល់ដកស្មៅ និងកាត់ត្រួយខ្ចីៗចោលចំនួនពីរបីដង ដើម្បីឲ្យមើមវាឆាប់ធំបានល្អ ថែទាំរយៈពេលបីខែចាប់ប្រមូលផលបានហើយ ។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី បាននិយាយថា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សាមគ្គី មានប្រមាណ១.៤០០គ្រួសារ។ ប្រជាពលរដ្ឋដែលប្រកបមុខរបរដាំប៉ិកួៈលក់មានចំនួន២ភូមិ គឺភូមិកោះខនឌិន និងភូមិខេ តាមដងទន្លេមេគង្គ។ មានអ្នកប្រកបមុខរបរដាំប៉ិកួៈលក់ជាង២០គ្រួសារ ។

អ្នកភូមិភាគច្រើននិយមធ្វើស្រែចំការ នេសាទត្រី ចិញ្ចឹមសត្វ និងដាំដំណាំដូចជា ស្វាយកែវរមៀត, ស្វាយចន្ទី, ដំឡូងមីជាដើម។

លោកចៅសង្កាត់សាមគ្គី បានលើកឡើងថា ប្រជាពលរដ្ឋក្រីក្រដែលធ្លាប់តែចំណាកស្រុក ទៅប្រទេសជិតខាងកន្លងមក បន្ទាប់ពីមានបញ្ហាជំងឺ-COViD-១៩ ឥឡូវនេះពុំមានអ្នកចំណាកស្រុកទៀតទេ ហើយនាំគ្នាងាកមកដាំប៉ិកួៈលក់វិញម្ដង៕ រក្សាសិទ្ធិដោយ៖សំណាង

×