Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់​មុខ​យួរ​! អន្ទិត ឡុង ចន្ថា មិនដឹង​ធ្វើ​អី ចាប់​មុខរបរ​រត់​ឡាន​ឈ្នួល និង​ឆ្លៀត Live វីដេអូ រៀបរាប់​ពី​ជីវិត​ហាក់​កម្សត់​យ៉ាង​ចាក់​ដោត​ថា​…. (​វីដេអូ​)

​ភ្នំពេញ​៖ ប្រិយមិត្ត​មួយចំនួនធំ​បានទទួល​ជ្រាប​ហើយ ពី​អន្ទិត ឡុង ចន្ថា ដែល​ទីបំផុត​បាន​លាចាក​សិក្ខាបទ ក្រោយ​ផ្ទុះ​រឿង​បែកធ្លាយ​សារ​ឆាត និង​ខ​ល​ញ៉ែ​ស្រី ធ្វើ​ឲ្យ​មហាជន​ជាច្រើន​នាំគ្នា​រិះគន់ និង​ជម្រុញ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ផ្សឹក​សង្ឃ​រូបនេះ ដើម្បី​កុំ​ឲ្យ​ខូច​ដល់​សាសនា​។​

​តែ​ទោះយ៉ាងណា សង្ឃ ឡុង ចន្ថា មិន​ព្រម​ផ្សឹក​ឡើយ និង​បន្ត​គេចខ្លួន​ដើរទេស​នា​ធ្វើ​ពុំ​ដឹង ហើយ​រហូតដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក សម្ដែង​ការ​អរគុណ​ដល់​នាយក​ខុទ្ទកាល័យ ដែល​ជួយ​រក​យុត្តិធម៌​ឲ្យ​បន្ត​គង់នៅ បន្ត​ភេទ​ជា​អ្នកបួស​ទៀត ។ ប៉ុន្តែ​នៅ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏​ប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ថា ខ្លួន​បាន​លាចាក​សិក្ខាបទ​មួយរយៈ​។​

​ដោយឡែក​ថ្មីៗ​នេះ ក្រោយ​បាត់​មុខ​យូរ សឹក​ជិត​៣​ខែ អន្ទិត ឡុង ចន្ថា បានធ្វើ​ឲ្យ​មហាជន និង​ក៏​ដូច​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ឡាយ​វីដេអូ​រត់​ឡាន​ឈ្នួល ដឹក​ម៉ូយ​ម្នាក់​ទៅ​ស៊ីការ​គេ​នៅ​ខេត្តកំពង់ធំ​។ នៅក្នុង​ការ​ឡាយ​នោះ អន្ទិត ឡុង ចន្ថា បាន​ឆ្លៀត​និយាយ​ពី​ជីវិត​ក្រោយពេល​សឹក ហាក់​កំសត់​យ៉ាង​ចាក់​ដោត​ថា « សឹក​ហើយ នៅតែ​ផ្ទះ ម៉ែ​នៅឯ​ស្រុក មិនដឹង​ធ្វើ​អី​បើ​មិនចេះ​ធ្វើ​អី​ផង នៅតែ​ផ្ទះ​ជិះ​ម៉ូតូ​លិច​កើតៗ​ជិះ​ម៉ូតូ​ធុញ ជិះឡាន​ជិះឡាន​ធុញ​ជិះ​ម៉ូតូ ចេះតែ​ដើរទៅ​ធ្វើ​ម៉េច បើ​យើង​មិនដឹង​ទៅណា​ទៅ​ណី ទំនេរៗ​ចាក់​សាំង​៥​លីត្រ​ទៅ​ទិញ​លៀស​ហាល ២ កំប៉ុង នៅ​តាកែវ អ៊ីចឹងទៅ ហើយ​ទៅផ្ទះ​ទៅ អី​វិញ​អ៊ីចឹងទៅ កំសត់​ចង់​ងាប់ មិនដឹងរ​កអី ធ្វើ អី អា លុយ​ក៏​គ្មាន​និយាយ​ទៅ គ្មានអ្វី​ទាំងអស់​កម្សត់​ណាស់​…»​។​

​ជាការ​ឆ្លើយតប​ទៅនឹង​អ្នកគាំទ្រ ចង់​ឲ្យ​បួស​វិញ អន្ទិត ឡុង ចន្ថា ក៏បាន​និយាយ​ដាក់​ឲ្យ​ថា «​ពេល​គេ​បួស ទេសនា​ឲ្យ​ស្តាប់​ហើយ​ជេរ​គេ ដល់​គ្មាន​អ្នក​និយាយ​ឲ្យ​សើច​សប្បាយចិត្ត តាំង​អី​ណា​ឲ្យ​គេ​បួស​វិញ ផ្គាប់ចិត្ត​មិនត្រូវ​មែន មនុស្ស​!! ពេល​បួស​ទេសនា​សុខៗ ល្បីល្បាញ​រន្ទឺ​ទៅ គេ​ថា​ឯង​បួស​សន្សំ​លុយ អ្ហើ​យ​មាត់​មនុស្ស​ផ្គាប់ចិត្ត​មិនត្រូវ ខ្ញុំព្រះករុណា​ខ្ញុំបាទ​មិនដែល​ខ្វល់​ពីស​ម្តី​មនុស្ស​ទេ​ទាន​ម្ចាស់ សំខាន់​រត់​ឈ្នួល​ពី​តាកែវ​-​កំពង់ធំ តែ ១២០០០៛, ១៣០០០៛ ឬ ពី​កំពង់ធំ​-​តាកែវ ១១០០០៛ ក៏​ទៅ ហើយ​ហ្វ្រី​លៀស​ហាល​ទៀត​»​។ តែ​យ៉ាងណា អន្ទិត ឡុង ចន្ថា ក៏បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​បួស​វិញ​ទៅដល់​អ្នកគាំទ្រ​ថា មិនបាច់​បារម្ភ​ទេ បន្តិចទៀត​នឹង​បួស​វិញ​ហើយ អាច​មុន​ចូលឆ្នាំ និង​ក្រោយ​ចូលឆ្នាំ ហើយ​បើ​មិន​អ៊ីចឹង​ទេ អាច ៥ ឆ្នាំ​ទៀត​អ៊ីចឹង តែ​ឥឡូវ ដើរហើរ​ឲ្យ​ឆ្អែត​សិន អត់​សុភាពរាបសារ​ទេ ចេះ​ទាំងអស់​ឥឡូវ ផឹក​ក៏​ចេះ ច្រៀង​ក៏​ចេះ កុំ​ឲ្យ​គេ​ថា​ធ្លាប់តែ​បួស​អត់​ចេះ​ធ្វើ​អី​…៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×