ស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តនិងរ៉ឺម៉កម៉ូតូ បុកបន្តគ្នា លើកំណាត់ផ្លូវជាតិលេខ 7 ទល់មុខផ្ទះតាអាយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោងជាង 6យប់ថ្ងៃទី 10 ខែមករាឆ្នាំ 2021។
គ្រោះថ្នាក់ចរាចរណ៍នេះអ្នកបើកបរ ឈ្មោះ ជិម សារិន ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរមន្ត្រីបម្រើកាងារនៅស្ថានីយ៍ថ្លឹងរថយន្តរាជានុកូល (អូរពងមាន់ខេត្តស្ទឹងត្រែង) បើកបរ រថយន្តម៉ាក Rang rover ពណ៌ស ពាក់ផ្លាកលេខភ្នំពេញAK6925 ទិសដៅពីជើងទៅត្បូងបានបុកជាមួយម៉ូតូរ៉ឺម៉កម៉ាកសេរុសពណ៌ស គ្មានផ្លាកលេខ បើកបរពីជើងទៅត្បូង(ស្របទិសគ្នា)។
រីឯអ្នកបើកបរម៉ូតូឈ្មោះ ហាស យ៉តភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរតាមម៉ូតូរ៉ឺម៉ក មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នៅក្នុងហេតុការណ៍នោះរថយន្តRang rover បុកជាមួយម៉ូតូរ៉ឺម៉ក ហើយបុកជាមួយរថយន្តយីឌុប ចង្កូតស្តាំ ពាក់ផ្លាកលេខPRV 0033 បើកបរបញ្ច្រាសទិសគ្នា។
បន្ទាប់ពីកើតហេតុភ្លាមអ្នកបើកបរយីឌុប មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនទុករថយន្តចោលនៅកន្លែង។
ប៉ូលិសបានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ប្រុស (បើកបរម៉ូតូ)
រងរបួសធ្ងន់០១នាក់ស្រី, រងរបួសស្រាល០១នាក់ប្រុស, រថយន្តខូចធ្ងន់០២គ្រឿង ម៉ូតូខូចធ្ងន់០១គឿង
។ យោងតាមការសន្និដ្ឋាននៅកន្លែងកើតហេតុមូលហេតុ បណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរថយន្តបើកបរល្បឿនលឿន៕ រក្សាសិទ្ធិដោយ៖សំណាង