ភ្នំពេញ៖ កាលពីប៉ុន្មានខែមុននេះ តារាសម្តែងស្រីល្បីរឿងចុងក្រោយ ក្រដាស ១០ ក្រដាស ២០ កញ្ញា Rose បានសម្រេចចិត្តកែសម្ផស្ស ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ តែយ៉ាងណា ក្រោយធ្វើច្រមុះរួច ស្រាប់តែថ្មីៗនេះ Rose បានបង្ហោះចោទប្រកាន់គ្លីនិកនោះយ៉ាងដូច្នេះថា៖ « ពេលវះហើយ បានដឹងថា គ្លីនិកអត់ច្បាប់ អត់ជំនាញ Rose អើយ Rose មិនគួរណាចាញ់បោកគេសោះ គេចិញ្ច្រាំដូចសាច់ជ្រូក៣ជាន់»។
ក្រោយឃើញ Rose បង្ហោះចោទប្រកាន់បែបនេះ ម្ចាស់គ្លីនិកកែសម្ភស្សតុងម៉ី បានបង្ហោះសាររៀបរាប់ពីភាពស្អាតស្អំរបស់ខ្លួន និងព្រមាន Rose យ៉ាងដូច្នេះថា៖ «AN Na Rose និយាយស្គាល់កំហុសហ៊ានប្រឈមមុខការពិតទេ ?កុំព្យាយាមលាបពណ៌បំផ្លាញខ្ញុំអី ព្រោះអ្នកជាមនុស្សតែម្នាក់គត់ដែលអ្នកនៅក្រោយបញ្ហាផ្ទៃក្នុងមុខរបររកស៊ីខ្ញុំ បំណងអ្នកឯងចង់បំផ្លាញខ្ញុំ ខ្ញុំទទួលស្គាល់ការពិតបើច្រមុះអ្នកឯងរលួយរឺ ដំបៅតែនេះគ្មានទេ គ្រាន់តែតែអ្នកដើរផឹកស៊ីវាហើម ហើយទម្រង់ច្រមុះអ្នកខ្ញុំធ្វើដែលដូចអ្នកក្មង់តើគ្រាន់វានៅហើម មកពីអ្នកមិនតមតាមខ្ញុំ។ ជាក់ស្តែងបើអ្នកមិនពេញចិត្តរឺទម្រង់ច្រមុះដែលអ្នកមិនពេញចិត្តអាចមកពិភាក្សា ដោះព្យាបាលដោះចេញបានតើ ព្រោះច្រមុះគ្មានបញ្ហាធ្ងន់ធ្ងរនោះទេ បើអ្នកមិនមកជួបខ្ញុំផងអោយខ្ញុំត្រូវដោះស្រាយរឿងច្រមុះអ្នកយ៉ាងដូចម្តេច ។ កុំព្យាយាមបង្កាច់បង្ខូចខ្ញុំទៅអ្នកឯង ខ្ញុំមិនចង់មានបញ្ហាវែងឆ្ងាយជាងនេះទៀតទៅបញ្ចប់ទៅចេញសារជាVideo លាងកិត្តិយសប្តីខ្ញុំមកវិញផងថាច្រមុះអ្នកគ្មានបញ្ហាអ្វីទេ គ្រាន់វាហើមហើយមិនតមមិនមែនដោយសារបច្ចេកទេសខ្ញុំ អាចសួរអ្នកមានបទពិសោធន៍ធ្វើច្រមុះអ្នកគេធ្លាប់គេដឹងថាច្រមុះអ្នកឯងគ្មានបញ្ហាធ្ងន់ធ្ងរឡើយ ហើមមិនស្រកមិនពេញចិត្តដោះចេញព្យាលវិញជាហើយ។
គ្មានពេទ្យទេវតាធានាថាស្អាតទេបើស៊ីមិនតមនោះទេ បើមានបញ្ហាគឺគេធានាព្យាបាលវិញ ប៉ុន្តែអ្មកឯងទេមិនមកពិភាក្សាហើយដើរហែកហួរផុសជាសាធារណះចឹងទេ ពិសេសអ្នកឯងមានពេលទៅដល់គ្លីនិកផ្សេងបាន។
អ្នកឯងធ្វើចឹងព្រោះអ្នកឯងជាអ្នកដឹងផ្ទៃក្នុងនៅពីក្រោយមុខរបររកស៊ីខ្ញុំ ព្រោះអ្នកឯងដឹងហើយថាមានដៃគូប្រកួតប្រជែងវាយប្រហាខ្ញុំដល់ថ្នាក់ឲ្យក្រសួងចុះមកបិទកន្លែងរកស៊ីរបស់ខ្ញុំអ្នកឯងដឹងហើយតើថាកន្លែងតូចតាចទេ ហើយក៏ត្រូវគេចុះមកបិទដែរ បច្ចុប្បន្នគ្លិនិកខ្ញុំកំពុងរត់ច្បាប់។
យកលេសថាខលមកមិនលើក បើខ្ញុំមិនទទួលខុសត្រូវលើអ្នកឯងមែន នាំគ្នាមកដល់មុខផ្ទះខ្ញុំទៅចាំមើលខ្ញុំធ្វើយ៉ាងមិច បើខ្ញុំមិនទទួលអ្នកថត Video ផុសក្នុងTiktok FB ទៅឲ្យមហាជនឃើញភស្តុតាងផង ចាំថាខាងខ្ញុំធ្វើហើយគ្មានទំនួលខុសត្រូវ ក្រែងអ្នកឯងល្បីខ្លាំងណាស់អ្នកអាចធ្វើវាបានបើអ្មកស្អាតស្អំ ខ្ញុំទុកពេលឲ្យ3ថ្ងៃទៀត សម្រាប់ការណាត់ជួបនៅផ្ទះខ្ញុំជាមួយខ្ញុំជាភរិយាតុងម៉ី និង ក្រុមគ្រួសារខ្ញុំជាបន្ទាន់បើមិដូចច្នេះខ្ញុំខ្ញុំមិនទទួខុសលើច្រមុះអ្នកឯង និងទទួលចំពោះមុខច្បាប់ឡើយ។
បើមិនដូច្នោះខ្ញុំចាត់វិធានការពីបទអ្នកឯងបង្ខូចឈ្មោះគេ មេត្តាកញ្ញ Rose ខលនិយាយជាមួយខ្ញុំជាប្រពន្ធគាត់ផ្ទាល់ បើមិនចង់មានបញ្ហាធំជាងនេះ»។
ម្ចាស់គ្លីនិកខាងលើ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sim Leakhena ក៏បានបញ្ចេញឲ្យដឹងទៀតថា៖ «ចង់បានច្រមុះអោយបានដូចតុក្កតាជប៉ុន ម៉ែអាណាបើលេងហក់លោតចូលផឹកស៊ីគ្រប់ក្លឹបក្រវីក្រវាត់ចឹងអី ទោះធ្វើដល់ឋានព្រះចន្ទទៀត ក៏វាមិនស្អាតជាងហ្នឹងដែរ បងប្អូនមើលហើយពិចារណា »។
គ្រូពេទ្យតុងម៉ី ក៏បានបញ្ជាក់ទៀតថា «អ្នកដែលដោះចេញអ្នកអ្នកត្រូវទទួលខុសត្រូវលើគាត់1រយៈពេលនេះខ្ញុំខំព្យាយាមអោយRose មកដោះស្រាយរឿងច្រមុះគាត់បែរជាទៅគ្លិនិកគេព្យាបាលទៅវិញដូចជាមានបំណងអ្វីអោយប្រាកដ Rose។
ករណីទី1បើច្រមុះមានបញ្ហាមែនRoseមិនអាចដូរអាចាស់ដាក់ថ្មីបានទេប្រសិនបើគ្រូពេទ្យមានជំនាញច្បាស់លាស់គេមិនធ្វើឲ្យទេ ព្រោះច្រមុះនេះទើបធ្វើបាន1ខែត្រឹម នេះបើមានបញ្ហា សូមគ្លិនិកនោះជាអ្មកទទួលខុសត្រូវផងចុះ ព្រោះគាត់ស្ថិតក្នុងការព្យាបាលរបស់ខ្ញុំនៅឡើយ ប្រសិនបើច្រមុះគាត់រលួយ បាត់សាច់រឺឆ្អឹងមិនស្មើគ្នា ខាងខ្ញុំមិនទទួលខុសត្រូវឡើយ ខ្ញុំនិយាយពីព្រោះខ្ញុំការពារខ្លួនចៀសវាងគ្លីនិក ដែលជាដៃគូប្រជែងដោះច្រមុះឲ្យRose រឺធ្វើច្រមុះអោយខុសបច្ចេកទេស ដោយចេតនាហើយបង្កាច់បង្ខូចខាងខ្ញុំបាទ។ បច្ចុប្បន្នមជ្ឈមណ្ឌលតុងម៉ីត្រូវផ្អាក1រយះកំពុងរត់ឯកសារតាមផ្លូវច្បាប់ សូមអរគុណពីខ្ញុំបាទតុងម៉ី 10 01 2020»។
ដោយឡែក Rose វិញ បានឆ្លើយតបថា «តុក្កតាក៍ចេះឈឺចាប់, មកសំពះអង្វរខ្ញុំដល់ខុនដូ ដើម្បីចង់ល្បីខ្ញុំមិនចង់វះកាត់ទេ ហើយម៉ាក់ប៉ាខ្ញុំក៏មិនឲ្យវះដែរ តែមកអង្វរខ្ញុំភ័ស្តតាងខ្ញុំមានហើយមកសំពះអង្វរខ្ញុំ វីដេអូសំពះអង្វរលួងលោមខ្ញុំ គឺខ្ញុំមានទាំងអស់ហើយបើនៅតែបន្តបង្ខូចកិត្តិយសខ្ញុំទៀត ខ្ញុំនឹងប្តឹងពីរបទបរិហារកេតិ៍ហើយលួងលោម»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង