ភ្នំពេញ៖ នេះជារឿងដ៏គួរឲ្យស្លុតចិត្តមួយ ខណៈដែលបានឃើញចោរ៣នាក់ មានទាំងឪពុកម្តាយនិងកូនស្រី បានធ្វើសកម្មភាពដាក់ថ្នាំល្បួងដោះគ្រឿងអលង្ការ ពីក្មេងសិស្សសាលាម្នាក់ ខណៈក្មេងស្រីនោះកំពុងដើរតាមផ្លូវទៅផ្ទះ បន្ទាប់ចេញពីសាលាបឋមសិក្សាឬស្សីកែវ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉ារាយុទ្ធ ម៉ៅ បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាព និងសរសេរប្រាប់ទាំងក្តៅក្រហាយថា៖ «សូមប្រុងប្រយ័ត្ន!!! ទើបចូលរៀនបានមួយថ្ងៃមាន ក្រុមចោរលក្ខណៈពូជ បានដាក់ថ្នាំប្អូនស្រីរបស់ខ្ញុំ ល្បួងយកគ្រឿងអង្គាល នៅសាលាបឋមសិក្សាឬស្សីកែវ ធ្លាប់តែឃើញម្ដាយណែនាំកូនទៅរកផ្លូវល្អ តែម្ដាយនេះនាំកូនធ្វើជាចោរ។
គណនីខាងលើ ក៏បានណែនាំសូមឲ្យអាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន ពិសេសកុំឲ្យកូនៗពាក់គ្រឿងអង្គាល ទៅអោយសោះ កុំឲ្យកើតមានរឿងដ៏ស្លុតចិត្តបែបនេះដូចប្អូនស្រីខ្លួន ហើយនេះជាការធ្វេសប្រហែសរបស់ពួកគាត់ ដែលមិនបានយកដោះទុក ព្រោះមានធុរៈចុះទៅខេត្ត ទើបមិនបានយកទុក»។
ក្រោយពីបានឃើញបែបនេះ ក៏មានម្តាយម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Reachny Song ដែលក៏ធ្លាប់កូនស្រីគាត់បានជួបរឿងដូចគ្នាដែរនៅសាលាឫស្សីកែវ បានប្រាប់ឲ្យដឹងថា «កូនស្រីខុំក៏ធ្លាប់ដែរនៅសាលាឬស្សីកែវដែរ មិនដឹងពេលណាទើបមានវិធានការបង្ក្រាបទេ ពេលដឹងពេលនោះប្រលឹងចេញពីខ្លួនអស់ហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង