Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សៀវភៅ​Hun Sen – War & Peace in Cambodia and Southeast Asia បាន​បោះពុម្ព​ចំនួន​មួយ​ម៉ឺន​ច្បាប់ ដែល​ចំណាយ​ថវិកា​ជាង​៧ ម៉ឺន​ដុល្លារ និង​មាន​ដាក់ លក់​នៅតាម​បណ្ណាគារ​ធំៗ ក្នុង​រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង ព័ត៌មាន​បានចាត់ទុក​ការសរសេរ​ចងក្រង ឯកសារ​ជា​សៀវភៅ​ស្ដីពី​Hun Sen -War & Peace in Cambodia and Southeast Asia​របស់ លោក ឆាយ សុផល គឺជា​ផ្នែក​មួយ​យ៉ាង​ធំ​ល្អប្រសើរ ដែល នេះ​គឺជា​ស្នាដៃ​និពន្ធ របស់​ខ្មែរ​បាន​សរសេរ​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ និង​ប្រវត្តិ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ខណៈ​មាន​បរទេស​ក៏បាន​សរសេរ​ប្រវត្តិ និង​សៀវភៅ​ខ្លះៗ​ដែរ តែ​មិនទាន់​ចេញ​នៅឡើយ​។

ចំពោះ​សៀវ ភៅ​ស្តីពី​ជីវប្រវត្តិ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជា ណា​ចក្រ​កម្ពុជា ជា​ភាសា​អង់គ្លេស​ដែលមាន​ចំណង ជើង​ថា​៖ Hun Sen-War & Peace in Cambo dia and Southeast Asia ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ហ៊ុន សែន​-​សង្គ្រាម និង​សន្តិភាព នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍ ជា​ស្នាដៃ និពន្ធ​ដោយ លោក ឆាយ សុផល​ជា​សាស្ដ្រាចារ្យ​ផ្នែក​សារព័ត៌មាន និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ត្រូវបាន ធ្វើ​ពិធី​ប្រគល់ និង​ទទួល​សៀវភៅ នា​ព្រឹក​ថ្ងៃទី​១៤ មករា ឆ្នាំ​២០២១ ជូន​ដល់​ក្រសួង​ព័ត៌មាន​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការសរសេរ និង​ចងក្រង​សៀវភៅ​នេះ​ពិត​ជាមាន​សារៈសំខាន់​ដែលមាន​ខ្មែរ​ជា​អ្នកសរសេរ មិនមែន​បរទេស ហើយ​ថ្ងៃក្រោយ បរទេស ចង់ សរសេរ ពី​ខ្មែរ​ពួកគេ​នឹង​យក​ឯកសារ​ពី​ខ្មែរ មិនមែន​គេ​សរសេរ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ទៅ​សួរ​បរទេស​នោះទេ​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ពី​ប្រវត្តិ​តស៊ូ ការខិតខំ ប្រឹងប្រែង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេស តាំងពី​នៅ​គ្រា​លំបាក ខ្វះខាត​គ្រប់ បែបយ៉ាង និង​ប្រទេសជាតិ​កំពុងស្ថិត ក្នុង​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​គ្នាឯង​។ ទន្ទឹមនេះ ក្នុង​កាលៈទេសៈ​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បានធ្វើការ​ពិចារណា​គ្រប់បែបយ៉ាង​ដោយ​មិន​ចង់ បញ្ចប់ សង្គ្រាម ដោយ​សង្គ្រាម​នោះទេ ដោយបាន​ដាក់ចេញ​នូវ​ផែនការ​ចរចា​ជាមួយ​ពួក​ខ្មែរក្រហម ទោះបី​មានការ​ជំទាស់​ពី ក្នុង​ជួរ​រដ្ឋាភិបាល​ខ្លះៗ​ក្តី​។ ប៉ុន្តែ​សម្តេច​តេ​ជោ​បានដាក់​ចេញ ជា​នយោបាយ​ឈ្នះ​-​ឈ្នះ ដើម្បី​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា រហូត​ទទួលបាន​ជោគជ័យ មកដល់​ពេល បច្ចុប្បន្ននេះ ។​

លោក ខៀវ កាញារីទ្ធ បានលើកឡើង​នូវ​មតិ​មួយចំនួន​ដែលថា សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​រៀនសូត្រ​ជ្រៅជ្រះ រហូតដល់​មហាវិទ្យាល័យ​អ្វី​នោះទេ ប៉ុន្តែ​នេះ ជាការ​គិត​ខុស ទាំងស្រុង អ្វីដែល​សំខាន់​សម្តេច​តេ​ជោ​មានបទពិសោធន៍ និង​ការគិត​ពិចារណា​បានល្អ វែង ឆ្ងាយ​ទៅមុខ ហើយ​ទទួលលទ្ធផល​ជោគជ័យ​។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់ថា ប្រទេស កម្ពុជា ពិតជា​មានសំណាង ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន បើសិនជា​គ្មាន​មនុស្ស ម្នាក់ នេះ​ទេ មិន ដឹង​ប្រទេស​កម្ពុជា រហូតមកដល់​ពេលនេះ ទៅជា​យ៉ាងណា​នោះទេ​។​

បើតាម​ការបញ្ជា​ក់រប​ស់ លោក ឆាយ សុផល អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា អ្នកសរសេរ​សៀវភៅ​ស្ដីពី​Hun Sen-War & Peace in Cambodia and Southeast Asia បាន​គូសបញ្ជាក់ថា សៀវភៅ​នេះ​បានបង្ហាញ​ពី​ព្រឹត្តិការណ៍ នៅ​កម្ពុជា ចាប់តាំងពី ឆ្នាំ​១៩៧០ មក​រហូតដល់​ឆ្នាំ​២០២០ ដែល​ប្រទេស​កម្ពុជា​ឆ្លងកាត់​គ្រប់​រសជាតិ ពិសេស ខណៈ មហាអំណាច​បស្ចិម ប្រទេស និង​អាស៊ី កំពុង​ប្រកួតប្រជែង​គ្នា ទាំង​សព្វាវុធ បច្ចេក វិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម មនោគមន៍​វិទ្យា​និង​ភូមិ​​សាស្ត្រ​នយោបាយ​។

លោក​បាន​បន្ដថា​៖ ជាការ​ពិតណាស់ ប្រជាជន​កម្ពុជា រួមទាំង​បរទេស​ផង​បាន​ស្គាល់ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នរណា ប៉ុន្តែ​ពួកគាត់​ទំនងជា​មិនបាន​ដឹង​ពី​បញ្ហា​ប្រទាក់ក្រឡា​គ្នា​ជាច្រើន​ដែល​ប្រទេស កម្ពុជា​បាន​ឆ្លង កាត់​កល​យុគ្គ បង្ហូរឈាម​កាប់សម្លាប់​គ្នា​ក្នុង​ភ្លើងសង្គ្រាម រួមទាំង​ប្រល័យ ពូជសាសន៍​ឯង រហូត ដល់​ប្រទេស​មាន​សន្តិភាព រហូតមកដល់​ពេលនេះ​។

លោក​បាន​បន្ថែមថា បើ​ទោះ ជា​សៀវភៅ​នេះ​បាន​លើកយក​សម្តេច​តេ​ជោ ហ៊ុន សែន ជា​តួអង្គ ដែល ក្នុង​សៀវភៅ បាន រៀប រាប់​ពី​ព្រឹត្តិការណ៍​នយោបាយ​យោធា និង​សង្គម ផ្ទៃ ក្នុង ប្រទេស​កម្ពុជា រួម​នឹង​កិច្ចការ បរទេស ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះដែរ បើ​គិត​មកដល់ពេលនេះ លោក ឆាយ សុផល បាន​សរសេរ​សៀវភៅ​ជាង ១០​ក្បាល​ហើយ ដោយ​រួមមាន​ទាំង​ភាសា​ខ្មែរ ភាសា អង់ គ្លេ​ស និង​ភាសា​ចិន​។

សូមបញ្ជាក់​ផងដែរ​ថា​៖ សៀវភៅ​Hun Sen – War & Peace in Cambodia and Southeast Asia បាន​បោះពុម្ព​ចំនួន​មួយ​ម៉ឺន​ច្បាប់ ដែល​ចំណាយ​ថវិកា​ជាង​៧ ម៉ឺន​ដុល្លារ អាម៉េរិក និង​មាន​ដាក់ លក់​នៅតាម​បណ្ណាគារ​ធំៗ ក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​អាកាសយាន ដ្ឋា​ន​អន្តរជាតិ និង​ចែកជូន​មន្ត្រីការទូត​ខ្មែរ និង​បរទេស​ផងដែរ​។

សៀវភៅ​នេះ ក៏បាន ប្រគល់ជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ចំនួន​១០០ ច្បាប់ ដោយ​ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី​ក៏បានផ្តល់​ជូនទៅ​គ្រប់​អគ្គនាយកដ្ឋាន​ទាំង​៥ ដោយ​ក្នុង​១​អគ្គនាយកដ្ឋាន ទទួលបាន សៀវភៅ​៣ ច្បាប់ ជូន​ដល់​បណ្តា​មន្ទីរ​ព័ត៌មាន​២៥ ខេត្ត ក្រុង​ក្នុង​១​ខេត្ត ក្រុង​ទទួលបាន​២​ច្បាប់ ហើយ​នៅសល់​ដាក់​ក្នុង​បណ្ណាល័យ​ក្រសួង​ព័ត៌មាន​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×