Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​៖ អ្នក​នាំចេញ​ត្នួ​ញ​ត្នែ​រ ខណៈ​ថ្លែ​ជួល​កុងតឺន័រ​ឡើង​កប់​ពពក​

​ការចំណាយ​លើ​ការជួល​កុងតឺន័រ​បាន​កើនឡើង​កប់​ពពករ​ហូ​តដល់​ជិត ១០ ដង​នៃ​កម្រិត​មុនពេល​រាតត្បាត​កូ​វីដ​១៩​។ នេះ​បើ​យោងតាម​អាជីវកម្ម​នាំចេញ​និង​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​។

​ក្នុង​រយៈពេល ៣ ខែ​ចុងក្រោយ​ថ្លៃឈ្នួល​ក្នុង​ការជួល​កុងតឺន័រ ៤០ ហ្វី​ត​បាន​កើនឡើង​ដល់ ៨,០០០ ដុល្លារ​ឬក៏​ឈានដល់ ១០.០០០ ដុល្លារ ក្នុង​ករណីខ្លះ​ចាប់ពី​តិចជាង ១០០០ ដុល្លារ​នៅ​ដើមឆ្នាំ ២០២០ ។

​ធុរកិច្ច​ជន​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ហាណូយ​ជាមួយ​រដ្ឋបាល​ដែនសមុទ្រ​វៀតណាម (VMA) ថា​ការខ្វះ​តម្លាភាព​និង​ការគ្រប់គ្រង​តម្លៃ​កុងតឺន័រ​មិនបាន​ល្អ​។
​អាជីវកម្ម​ជាច្រើន​នៅ​គ្រប់ផ្នែក​ទាំងអស់​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ការដំឡើងថ្លៃ ដែល​អ្នក​នាំចេញ​បាន​អះអាងថា​មិន​សម​ហេតុ​សម​ផល ខណៈពេលដែល​ពួកគេ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ចាត់វិធានការ​ធ្វើយ៉ាងណា​ឲ្យ​មាន​តម្លា​ភាពទាក់ទង​នឹង​ការកំណត់​តម្លៃ​របស់​ពួកគេ​ឲ្យ​បានច្បាស់លាស់​។

​អគ្គលេខាធិការ​នៃ​សមាគម​ប្លា​ស្ទិ​ក​វៀតណាម លោក Huỳnh Thị Mỹ​បាន​និយាយថា​ការដំឡើងថ្លៃ​បាន​រារាំង​យ៉ាងខ្លាំង​ដល់​សកម្មភាព​នាំចេញ​របស់​អ្នក​ផលិត​ប្លា​ស្ទិ​ក​ដែល​បណ្តាលឱ្យ​បរិមាណ​នាំចេញ​ថយចុះ​គួរឱ្យកត់សម្គាល់​។

​អ្នកតំណាង​មកពី​ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​ត្រូវបាន​បង្ខំ​ឱ្យ​បិទ​ប្រតិបត្តិការ​ដោយសារតែ​ការដំឡើងថ្លៃ​ដែល​បានធ្វើឱ្យ​ថ្លៃដើម​ប្រតិបត្តិការ​ឈានដល់​កម្រិត​មួយ​ដែល​មិនអាច​ទ្រទ្រង់បាន​។ អ្នក​ផលិត​ប្លា​ស្ទិ​ក​ផ្សេងទៀត​ក៏បាន​រាយការណ៍​ផងដែរ​នូវ​ស្តុក​ខ្ពស់ជាង ៥០ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​លោក Mỹ បាន​មានប្រសាសន៍ថា​“ យើង [VPA] បានទាមទារ​ឱ្យ VMA និង​អាជ្ញាធរ​ពាណិជ្ជកម្ម​ដទៃ​ទៀត​បើក​ការស៊ើបអង្កេត​និង​ធ្វើការ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​លើ​គោលនយោបាយ​កំណត់​តម្លៃ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​” ។
VPA ក៏បាន​អំពាវនាវ​ឱ្យ​ពិនិត្យឡើងវិញ​នូវ​បទ​ប្បញ្ញត្តិ​នាពេល​បច្ចុប្បន្ន​ដោយ​ចង្អុលបង្ហាញ​ពី​កង្វះ​យន្តការ​ត្រួតពិនិត្យ​និង​តម្លាភាព​លើ​តម្លៃ​ជួល​កុងតឺន័រ​នៅ​វៀតណាម​។ វិធានការណ៍​ត្រូវតែ​អនុវត្ត​ដើម្បី​ចៀសវាង​ការឡើង​ថ្លៃ​នាពេល​អនាគត​។

​ទន្ទឹមនឹង​នេះដែរ​ក្រុមហ៊ុន​ដឹកជញ្ជូន​បានលើកឡើង​ពី​ការលំបាក​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ដែលជា​ការកើនឡើង​នៃ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ហើយ​ត្រូវការ​ពេលវេលា​យូរ​ជាងនេះទៀត​ដើម្បី​បង្កើន​កុងតឺន័រ​សម្រាប់​ជួល​។ ពួកគេ​បាន​និយាយថា​ស្ថានភាព​នេះ​ទំនងជា​មិនមាន​ភាពប្រសើរឡើង​ទេ​រហូតដល់​យ៉ាងហោចណាស់​ខែមីនា​រឺក៏​នៅក្នុង​សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ត្រីមាស​ទី ២ នៃ​ឆ្នាំនេះ​។

​លោក HoàngHồng Giang អនុប្រធាន​នៃ VMA បាន​និយាយថា​រដ្ឋបាល​បាន​តម្រូវឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ត្រូវ​ផ្សព្វផ្សាយ​តម្លៃ​របស់​ពួកគេ​និង​រៀបចំ​ការប្រជុំ​ជាមួយ​អ្នក​នាំចេញ​។ លោ​កថា​មូល​ហេតុដែល​នាំ​
​ឱ្យមាន​ការតំឡើងថ្លៃ​កុងតឺន័រ​សម្រាប់​កុងតឺន័រ​នាពេល​ថ្មីៗ​នេះ​គឺជា​បញ្ហា​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ​។
​ទោះយ៉ាងណា​រដ្ឋបាល​បាន​ទទូចថា​ក្រុមហ៊ុន​ដឹកជញ្ជូន​ត្រូវតែមាន​តម្លាភាព​ជាមួយនឹង​គោលនយោបាយ​កំណត់​តម្លៃ​។
​លោក Trần Thanh Hải អនុប្រធាន​អនុប្រធាន​ផ្នែក​នាំចូល​និង​នាំ​ចេញពី​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បាន​និយាយថា ក្រសួង​នឹងត្រូវ​រាយការណ៍​បញ្ហា​នេះ​ទៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​។ ទន្ទឹមនឹងនេះ​លោក​បាន​ជំរុញ​ឱ្យ​អ្នក​នាំចេញ​រកមើល​ជម្រើស​ផ្សេងទៀត​ដូចជា​ការដឹកជញ្ជូន​តា​ម​ផ្លូវដែក​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​និង​កាលបរិច្ឆេទ​ចរចា​ឡើងវិញ​ជាមួយ​អ្នកទិញ​៕
​ប្រភព​៖ VNS
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×