Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនខិលខូច​បន្ត​ចែកចាយ​កម្មវិធី​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមរយៈ Play Store

​កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Google បាន​លុបចោល​កម្មវិធី​ចំនួន​១៦៤​ចេញពី Play Store បន្ទាប់ពី​ក្រុមហ៊ុន​ផ្នែក​សុវត្ថិភាព​បច្ចេកវិទ្យា White Ops បាន​រកឃើញថា​កម្មវិធី​ទាំង​នោះបាន​ប្រើ​វិធីសាស្ត្រ Out-of-context ads ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​។​

Out-of-context ads គឺជា​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​បង្ហាញ​នូវ ផ្ទាំង​ស្គ្រី​ន​ថ្មី​មួយទៀត​ដែល​មិនជា​ផ្នែក​ណាមួយ​របស់​កម្មវិធី​ដើម​។ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​វិធីសាស្ត្រ​នេះ​ត្រូវបាន​ក្រុមហ៊ុន Google ហាមឃាត់​មិនឱ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​ប្រើ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០២០ ដោយសារតែ​វា​មិន​អាចឱ្យ​អ្នកប្រើប្រាស់​ដឹង​ច្បាស់​ថា តើ​ការផ្សព្វផ្សាយ​នោះ​មាន​ប្រភព​មកពីណា ដែល​នេះ​នាំឱ្យ​មានការ​លួច​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ពុំមាន​ការអនុញ្ញាត ឬ​អាច​បញ្ចូល​កម្មវិធី​បោក​បញ្ឆោត​បាន​ទៀតផង​។​

​ក្រុម​អ្នកស្រាវជ្រាវ​បានបញ្ជាក់​ផងដែរ​ថា ភាគច្រើន​នៃ​កម្មវិធី​ទាំង ១៦៤ នោះ​គឺ​បង្កើតឡើង​ដោយ​ប្រើ​ឈ្មោះ​និង​មាន​មុខងារ​ស្រដៀង​នឹង​កម្មវិធី​ល្បីៗ ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់​ក្នុងការ​ទាញយក​។ ជា​ឧទាហរណ៍​កម្មវិធី Assistive Touch 2020 គឺជា​កម្មវិធី​ដែល​លួច​ចម្លង​មកពី​កម្មវិធី Assistive Touch​។ ក្នុងករណីនេះ​ពួកគេ​គ្រាន់តែ​បន្ថែម​ពាក្យ “2020” នៅ​ខាងចុង​ឈ្មោះ​កម្មវិធី ដើម្បីឱ្យ​អ្នកប្រើប្រាស់​មានការ​ភ័ន្តច្រឡំ​ក្នុងការ​ទាញយក​។​

​ទោះបីជា​កម្មវិធី​ទាំងនេះ​ត្រូវបាន​លុបចោល​ពី Play Store និង​បិទ​ដំណើរការ​នៅលើ​ទូរ​សព្ទ​របស់​អ្នកប្រើប្រាស់​ហើយ​ក្ដី ប៉ុន្តែ​វា​មិនត្រូវ​បាន​លុប​ចេញពី​ទូរ​សព្ទ​របស់​លោកអ្នក​ទេ​។ កាលពី​ខែមិថុនា​ឆ្នាំ ២០២០ ក្រុមហ៊ុន Google បាន​បិទ​កម្មវិធី​ចំនួន​៣៨ ហើយ​នៅក្នុង​ខែតុលា​ឆ្នាំ​ដដែល​កម្មវិធី​ចំនួន​២៤០ ទៀត​ក៏​ត្រូវបាន​បិទ​ផងដែរ​ទាក់ទង​នឹង​បញ្ហា​ដូចគ្នានេះ​៕​ រក្សាសិទ្ធិដោយ៖ បញ្ហាស័ក្តិ

×