ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជូនជនរួមជាតិថា សម្តេចនឹងចាក់វ៉ាក់សាំងដែលជំនួយរបស់មិត្តចិនមុនគេ ដើម្បីដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករាឆ្នាំ២០២១នេះ ទាំងស្រុងយ៉ាងដូច្នេះថា “ពីរថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេននិងជំរាបជូនបងប្អូនជនរួមជាតិ
យើងហើយថាយើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។
ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា
វ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។ ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់ខ្ញុំព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ។ អរគុណសន្តិភាព!អរគុណនយោបាយឈ្នះ ឈ្នះ ! “៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ