Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ប្រកាសដាក់វិន័យលោក អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល ដែលល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសការអនុវត្តវិន័យមន្ត្រីនគរបាលជាតិចំពោះ លោកអុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

យោងតាមសំណើរបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្ដេចក្រឡាហោមស ខេង បានសម្រេច ត្រូវបានអនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ៦ ១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ សាម៉ីខ្លួនដែលមានឈ្មោះ ក្នុងនោះត្រូវកែប្រែនូវកំហុសឆ្គងឱ្យបានត្រឹមត្រូវ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល
ប្រធាននាយកដ្ឋានបុគ្គលិក ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×