Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​២​នាក់ ឆក់យក​ទូរស័ព្ទដៃ​និង​យក​មួក​ការពារ គប់​ទៅលើ​ជនរងគ្រោះដួល​រងរបួស ត្រូវ​ចាប់​បញ្ជូនទៅ​តុលាការ

​សៀមរាប​៖ នគរបាល ក្រុង​សៀមរាប ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់យក​ទូរស័ព្ទដៃ​) ពី​ជនរងគ្រោះ ហើយ​ពេលដែល​ជនរងគ្រោះ​បើក​ម៉ូតូ​ដេញតាម ពួកគេ​បាន​យក​មួក​ការពារ គប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​រ៉េ​ចង្កូត​ម៉ូតូ​ដួល​ទៅ​ប៉ះ​ជាមួយនឹង​អ្នកធ្វើដំណើរ​ផ្សេងទៀត​រងរបួស ក្នុង​ក្រុង​សៀមរាប ហើយ​កសាង​សំណុំ​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់ កាលពី​ថ្ងៃទី​១៦៧​ខែមករា ឆ្នាំ​២០២១​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ កម្លាំង​នគរបាល ក្រុង​សៀមរាប ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ ដា ចំរើន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់យក​ទូរស័ព្ទដៃ​) ក្នុង​ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​១៨​និង​០០ នាទី​យប់ ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១ កន្លងទៅ នៅ​ចំណុច​ជិត​ភ្លើងស្តុប​សណ្ឋាគារ​ស្មា​យ​លីង ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​

​ជនសង្ស័យ​ក្រោយ​ទាំង​០២​នាក់​ក្រោយ​ធ្វើ​សកម្មភាព ហើយ បានគេច​ទៅ​លាក់ខ្លួន​ទៅ​នៅ​ស​ង្ងំ​នៅឯ​ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម តែ​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប ចូលរួម​សហការ​ដោ​យក​ន្លាំ​ង​នគរបាល​ស្រុក​សូទ្រនិគម ដោយមាន​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោកស្នងការ និង​លោក​ស្នងការរង ទទួល ផែន ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ រហូត​ឈានដល់​ការនាំ​ខ្លួន​យកមក​សាក​សួរនាំ ។

​ជនសង្ស័យ​ទី​១/​ឈ្មោះ ជឿ​ង យូ​ឈាន ហៅ ប៉ាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើត និង​ប​ច្ចប្ប​ន្ន​នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ជនសង្ស័យ​ទី​២/​ឈ្មោះ ហុង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្ន​យ ឃុំ​តា​កោ ស្រុក​កំពង់លាវ ខេត្តព្រៃវែង បច្ចុប្បន្ន​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ ពី​ជនរងគ្រោះ ហើយ​ពេលដែល​ជនរងគ្រោះ​បើក​ម៉ូតូ​ដេញតាម ពួកគេ​បាន​យក​មួក​ការពារ គប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​រ៉េ​ចង្កូត​ម៉ូតូ​ដួល​ទៅ​ប៉ះ​ជាមួយនឹង​អ្នកធ្វើដំណើរ​ផ្សេងទៀត​រងរបួស ពិតប្រាកដ​មែន ។

​វត្ថុតាង​ដកហូត​បាន -​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ សកម្មភាព​០១​គ្រឿង -​ទូរ​សព្ទ័​របស់​ជនរ​ង​គ្រោះ​០១​គ្រឿង​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន កម្លាំង នគរ បាល​ក្រុង​សៀមរាប កសាង​សំណុំ​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×