កំពង់ឆ្នាំង ៖ អង្គការ CPU នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានចេញរបាយការណ៍មួយថា ក្រុមការងារចម្រុះ MIKE 20 បានធ្វើការចាប់ខ្លួនលោកសង្ឃម្នាក់ពីបទរំលោភសេពសន្ថវៈជាច្រើនលើក បន្ទាប់ពីមានការស្វែងរកដេញចាប់។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារ MIKE 20 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីធ្វើការស៊ើបអង្កេតករណីរំលោភសេពសន្ថវៈទៅលើកូននេនចំនួន៧នាក់នៅក្នុងខេត្តកំពង់ឆ្នាំង។ មុនពេលបេសកកម្មនេះបានផ្តើមឡើង ជនសង្ស័យមានអាយុ២៨ឆ្នាំបានរត់គេចខ្លួន ធ្វើឲ្យមានការស្វែងរកឃាត់ខ្លួនបានផ្តើមឡើង។
ធនធានបន្ថែមពីនគរបាលជាតិកម្ពុជា រួមមាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានចូលរួមបង្កើតក្រុមការងារចម្រុះនេះ។
អង្គការ CPU បានបញ្ជាក់ថា ដោយមានព័ត៌មានលម្អឹត ក្រុមការងារចម្រុះបានធ្វើការឃាត់ខ្លួនបុរសអាយុ២៨ឆ្នាំ នៅក្នុងវត្តមួយក្នុងខេត្តស្វាយរៀងនៅវេលាម៉ោង៩ព្រឹក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងត្រូវជាប់ចោទពីបទល្មើសរំលោភសេពសន្ថវៈជាច្រើនលើក ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២០។
នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្រប់ភ្នាក់ងារពាក់ព័ន្ក្ធក្នុងការស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីនាំមកដល់ការចាប់ខ្លួន។ នេះគឺគួរតែជាការប្រមានមួយដែលបញ្ជាក់ថាគ្រប់ឧក្រិដ្ឋកម្មទាំងអស់ទៅលើកុមារនឹងមានការស៊ើបអង្កេត និងការឃាត់ខ្លួនជនល្មើស៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ