ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១៦ ដល់៣១ ខែមករា ឆ្នាំ២០២១ នឹងត្រូវលក់៣.៥១០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.១៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សែនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់៣១ ខែមករា ឆ្នាំ២០២១ នឹងចុះមក៣.៣៥០រៀល /លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.០០០រៀល /លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ