ភ្នំពេញ ៖ មន្ត្រី រដ្ឋបាល ខណ្ឌដូនពេញ បាន ឱ្យ ដឹង ថា នៅយប់ ថ្ងៃចន្ទ ទី១៨ ខែមករាឆ្នាំ ២០២១នេះ កម្លាំងប្រជាការពារខណ្ឌ បើកប្រតិបត្តិការចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ ដែលឈរនៅតាមរបង និង ក្រោមដើមឈើ រួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ) នៅតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងសួនច្បារមិត្តភាពកម្ពុជា-ថៃ។
ជាលទ្ធផល នៃការបង្ក្រាបនេះ កម្លាំងប្រជាការពារខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) សរុបចំនួន១៣នាក់(ស្រី១១នាក់) បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ