Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​អាយុ​៤៦​ឆ្នាំ ទៅ​សាលាដំបូង​ខេ​ត្តព្រះវិហារ ពីបទ​កាប់​គាស់​រុករាន​ដីព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ និង​ប្រើប្រាស់​អាវុធ​កែច្នៃ​ដោយ​ខុសច្បាប់​

​ខេត្តព្រះវិហារ​៖ មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​អាយុ​៤៦​ឆ្នាំទៅ​សាលាដំបូង​ខេ​ត្តព្រះវិហារ ពីបទ​កាប់​គាស់​រុករាន​ដីព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ និង​ប្រើប្រាស់​អាវុធ​កែច្នៃ​ដោយ​ខុសច្បាប់ ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។​

​មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះវិហារ​បាន​ឲ្យ​ដឹងថា នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ ការិយាល័យ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេ​ត្ត​ព្រះវិហារ លើ​បុរស​អាយុ​៤៦​ឆ្នាំ ដែល​បច្ចុប្បន្ន​រស់នៅ​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ ពីបទ​កាប់​គាស់​រុករាន​ដីព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ និង​ប្រើប្រាស់​អាវុធ​កែច្នៃ​ដោយ​ខុសច្បាប់ ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ (​មាត្រា​៦២ ចំណុច​១ និង​មាត្រា​៦១ ចំណុច​៦) នៅត្រង់ចំណុច​ព្រៃ​ត្រពាំង​សង្កែ​ឡាក់ ស្ថិតក្នុង​ភូមិ​តា​កឹង ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ​។ វត្ថុតាង​រឹបអូស រួមមាន រណារ​យន្ត​០១​គ្រឿង អាវុធ​កែច្នៃ​០១​ដើម ថ្នាំ​សម្លាប់​ស្មៅ​០១​ធុង និង​ម៉ូតូ​០១​គ្រឿង មក​រក្សាទុក​នៅ​ទីចាត់ការ​តា​កឹង​ជា​បណ្តោះអាសន្ន​។​

​នា​ថ្ងៃ​ដដែល មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​-​បឹង​ពែរ និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​-​ភ្នំ​ត្បែង បាន​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ដោយ​ជា​លទ្ធផល បាន​រុះ​បំផ្លាញចោល​រោង​ស្នាក់​កាប់​ឈើ​០២​កន្លែង​(​មួយ​ប្រក់​តង់ និង​មួយ​សង់​ពី​ឈើ​) របស់​អ​ញ្ញា​ត្ត​ជន និង​ដកហូត​រណា​យន្ដ​០២​គ្រឿង ពី​បុរស​ជា​ជនសង្ស័យ ហើយ​បានធ្វើ​កិច្ចសន្យា និង​អប់រំ​ណែនាំ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×