Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តា​ង៉ែ​ន​បន្ទាយស្រី​៖ ផ្អែម​មុត ឈ្ងុយឆ្ងាញ់ ស្រស់​ថ្មី​ពី​ធម្មជាតិ​! សំខាន់​អាច​ទៅលេង​ដល់​ចម្ការ ហើយ​ដើរ​កាច់​ពី​ដើម​ដោយ​ខ្លួនឯងបាន​ទៀត​

​សៀមរាប​៖ លោក​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​សរសេរ​សារលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា តោះ​អ្នក​សៀមរាប​! មក​សាក​ភ្លក់​រសជាតិ និង​គាំទ្រ​ផ្លែ​តា​ង៉ែ​ន​ក្នុង​ខេត្ត​យើង​ម្តង​! ប្រហែលជា​នៅ​មិនទាន់មាន​អ្នកដឹង​ច្រើន​ទេ ថា​នៅ​ជើងភ្នំ​គូលែន​មាន​ចម្ការ​តា​ង៉ែ​ន​ដ៏​គួរឱ្យ​ចង់​មកលេង​មួយ​នេះ​។ ដើម្បី​ចូលរួម​ជម្រុញឱ្យមាន​ការរីកចម្រើន និង​បង្កើន​ភាព​ទាក់ទាញ​ខាង​ផ្នែក​ក​សិ​ទេសចរណ៍​នៅក្នុង​ស្រុក​បន្ទាយស្រី ម្ចាស់​ចម្ការ​បាន​យល់ព្រម​សហការ​ជាមួយ​រដ្ឋបាល​ស្រុក ដោយ​លក់​ជូន​ក្នុងតម្លៃ​ពិសេស​(​ត្រឹមតែ​៥០០០​រៀល​ក្នុង​មួយ​គីឡូ​) សម្រាប់អ្នកទេសចរ​ដែ​ល​អញ្ជើញ​មក​ទិញ​ដល់​ចម្ការ​ផ្ទាល់ ហើយ​អនុញ្ញាតឱ្យ​ដើរ​កាច់​យក​ខ្លួនឯង និង​អាច​បេះ​ហូប​ពី​ដើម​”​ម៉ា​សេរី​”​ដោយ​មិន​គិតថ្លៃ​បន្ថែម​ទៀតផង​។

​តា​ង៉ែ​ន​បន្ទាយស្រី​មាន​ទីតាំងនៅ​ជើងភ្នំ​គូលែន ចូល​តាម​ច្រក​ផ្លូវ​វត្ត​ស្គន់ ក្នុងភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​

​លោក​ថា ខ្ញុំ​ពិតជា​ចង់ឃើញ​បងប្អូន​ប្រជាកសិករ​នៅក្នុង​ស្រុក​បន្ទាយស្រី និង​អ្នកវិនិយោគ នាំគ្នា​ដាំ​ដំណាំ​ហូប​ផ្លែ​ឱ្យបាន​ច្រើន ជាពិសេស​ប្រភេទ​ដែល​លក់បាន​ថ្លៃ មាន​ភាព​ទាក់ទាញ និង​មាន​ទីផ្សារ​ទូលំទូលាយ​ស​ម្រា​ប់​វិស័យ​ទេសចរណ៍ ហើយ​រៀបចំ​ចម្ការ​និង​កសិដ្ឋាន​របស់ខ្លួន​ឱ្យទៅជា​រមណីយដ្ឋាន​សម្រាប់​មកលេង​កម្សាន្ត​ផង​។ បើ​ធ្វើបែបនេះ​បាន ខ្ញុំ​ជឿថា​យើង​នឹង​អាច​ជម្រុញ​ឱ្យ​អ្នកទេសចរ​មកលេង​ស្រុក​របស់​យើង​កាន់តែច្រើន ព្រមទាំង​អាច​”​នាំចេញ​នៅនឹងកន្លែង​”​នូវ​កសិផល​ទាំងនេះ​ទៅ​ផ្គត់ផ្គង់​ដល់​ក្នុង​ក្រុង​សៀមរាប​ទៀតផង​។ រដ្ឋបាល​ស្រុក​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ជម្រុញ​ទីផ្សារ និង​ផ្តល់​ការគាំទ្រ​គ្រប់​រូបភាព ធ្វើយ៉ាងណា​ដើម្បីឱ្យ​បន្ទាយស្រី សម្រេចបាន​នូវ​ចក្ខុវិស័យ​ជា​«​ដែនដី​ក​សិ​ទេសចរណ៍​»​ដ៏​គួរឱ្យ​ទាក់ទាញ​មួយ​នៅក្នុង​ពេលអនាគត​។​

​សូមបញ្ជាក់​៖ ដើម​តា​ង៉ែ​ន​ទាំងនេះ​មិនមាន​បាញ់ថ្នាំ​គីមី​ឡើយ មាន​សុវត្ថិភាព​១០០%​សម្រាប់​ការ​បេះ​ហូប​ភ្លាមៗ​ពី​ដើម​ផ្ទាល់ តែមាន​លក្ខខណ្ឌ​តម្រូវឱ្យ​ទិញ​ចាប់ពី​១០​គីឡូ​ឡើងទៅ ទើប​អាច​ធ្វើដូច្នេះបាន (​ព្រោះ​ខ្លាច​ដើរ​ហូប​ឆ្អែត​ហើយ ទិញ​តែ​កន្លះ​គីឡូ )៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×