ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឲ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាកិច្ចការចាំបាច់មួយចំនួន ។
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឲ្យដឹងថា ឯកអគ្គរាជទូតKang បានមានកិច្ចពិភាក្សាដ៏វែងមួយ កាលពីម្សិលមិញជាមួយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ពួកគាត់បានពិភាក្សាបញ្ហាជាច្រើនដែលមានផលប្រយោជន៍រួម ដូចជាសិទ្ធិមនុស្ស និងការកាត់ទោសថ្មីៗ រួមទាំងការកាត់ទោសដែលពាក់ព័ន្ធនឹងជនជាតិអូស្ត្រាលីផងដែរ។
ឯកអគ្គរាជទូតKang ស្វាគមន៍ចំពោះកិច្ចពិភាក្សាជាបន្តរបស់លោក ជាមួយ ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ ទាក់ទងនឹងបញ្ហាសំខាន់ៗទាំងនេះ។ ប្រទេសអូស្ត្រាលីមិនបានអះអាងថាខ្លួនល្អឥតខ្ចោះចំពោះបញ្ហាទាំងនេះ ឬបញ្ហាផ្សេងទៀតនោះទេ ប៉ុន្តែយើងលើកយកបញ្ហានានាដែលស្របនឹងគុណតម្លៃរបស់យើង និងការទទួលស្គាល់ការពិតដែលថាសិទ្ធិមនុស្សជាបញ្ហាសកល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ