Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​បួន​ដែលមាន​ថ្លៃ​កើនឡើង​ពី​អង្គារ បាន​ធ្លាក់ចុះ​នា​ថ្ងៃ​ពុធ​នេះ​

​ភ្នំពេញ ៖ លទ្ធផល​នៃ​តម្លៃ​ភាគហ៊ុន​នា​ថ្ងៃ​ពុធ​នេះ បានបង្ហាញ​នូវ​ភាពផ្ទុយ​គ្នា​ស្រលះ​ពី​សន្ទុះ​កំណើន​ថ្លៃ​ភាគហ៊ុន​កាលពី​ថ្ងៃមុន​។​
​ភាគហ៊ុន​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ភ្នំពេញ (PWSA) កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​ភាគហ៊ុន​អេស៊ីលីដា​(ABC) ដោយ​ភាគហ៊ុន​ទាំង​បួន​នេះ​បាន​ធ្លាក់​ចុះមក​នៅត្រឹម​៦.២០០​រៀល ១១.៧២០​រៀល ១.៤៦០​រៀល និង​១៦.៩០០​រៀល តែប៉ុណ្ណោះ​នាពេល​ផ្សារ​បិទ​។

​ផ្ទុយ​មកវិញ ភាគហ៊ុន​ផេស​ថិ​ក (PEPC) បាន​កើន​ឡើងដល់​៣.០០០​រៀល​។ រីឯ​ភាគ​ហ៊ុ​ហ្គ្រេ​ន​ធ្វី​ន (GTI) និង​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ (PAS) វិញ​បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​៣.៤០០​រៀល និង​១៣.៩៨០​រៀល​។

​ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​នា​ថ្ងៃ​ពុធ​នេះ បាន​ធ្លាក់ចុះ​វិញ ០,២២% មក​ត្រឹម​៦៤៣,៩៧​ពិន្ទុ​។
​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៤៣,១៦ លាន​រៀល ដោយ​ភាគហ៊ុន​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ (PPSP) មាន​ចំណែក​ប្រហែល​៦៤% នៃ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×