Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើប​ជំនួស​! នារី​វ័យក្មេង​រៀបការ​ជាមួយ​ប្តី​ចំណាស់ ជាង ៣ ឆ្នាំ ពេលនេះ ទទួលដំណឹង​ល្អ​…

​ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ណាស់ បាន​ស្គាល់​ច្បាស់​ហើយ ពី​គូស្នេហ៍​ខុស​វ័យ​មួយគូ ដែល​ខាង​ប្រុស​អាយុ​ចូល ៦០ ឆ្នាំ ប្រៀប​ដូច​ឪពុក ឬ អាច​ហៅ​អ៊ុំ​បាន ខណៈ​ខាង​ស្រី​វិញ​មាន​រូប​សម្រស់​ស្អាត​វ័យ​ជាង ២០ ឆ្នាំ ប៉ុណ្ណោះ​។​

​ពិតណាស់ ក្រោយពី​បានឃើញ​អ្នក​ទាំងពីរ​ដឹក​ដៃ​គ្នា​ចូល​រោងការ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៨ បង្ក​ការភ្ញាក់ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក នៅពេលនោះ ក៏មាន​មនុស្ស​ភាគច្រើន​បាននាំគ្នា​ចោទឡើង​ថា នេះ​គឺជា​អំណាច​នៃ​ទឹក​លុយ​ពី​សំណាក់​កូនកំលោះ​វ័យ​ចំណាស់ ជះ​ទៅលើ​គ្រួសារ​កូនក្រមុំ ជាជាង​ក្តី​ស្រឡាញ់​ចិត្ត​និង​ចិត្ត​រវាង​អ្នក​ទាំងពីរ​។​

​ទោះយ៉ាងណា ពាក្យសម្តី​ចោទឡើង​ខាងលើនេះ គឺ​ផ្ទុយស្រឡះ ព្រោះថា​ក្រោយពី​បាន​រៀបការ​រួច កូនកំលោះ​ត្រូវបាន​ដឹងថា គាត់​ពុំមាន​ជា​ថៅកែ​ក្រុមហ៊ុន ឬ សេដ្ឋី​នោះទេ ពោលគឺ​គាត់​ជា​មនុស្ស​សាមញ្ញ​ធម្មតា និង​ប្រកប​របរ​រត់​កង់​បី​ឥណ្ឌា​ផងដែរ​។​

​ក្រោយៗ​មកទៀត គូស្នេហ៍​នេះ ក៏បាន​បង្ហាញ​នូវ​អ្វីៗ​លើសពី​ការ​ស្មាន តាមរយៈ​ការ​បង្ហោះ​រូបភាព​ផ្អែមល្ហែម​នឹង​គ្នា​ទាំង​នៅផ្ទះ និង​ដើរលេង​កម្សាន្ត នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ហើយ​ជារឿយៗ គេ​តែង​ឃើញ​នារី​ជា​ភរិយា បាន​បង្ហោះ​សារ​សរសើរ​ប្តី​ពុំ​ដាច់​ពី​មាត់​នោះទេ ព្រោះតែ​ដើម្បី​ប្រពន្ធ គាត់​ខំ​ចេញ​រកស៊ី​ពុំ​គិត​ជាការ​នឿយហត់​នោះទេ និង​ការលើកសរសើរ​ជាច្រើន​ទៀត​រាប់មិនអស់​។​

​ដោយឡែក កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ម្សិលមិញ​នេះ អ្នក​ទាំងពីរ​បានធ្វើ​ឲ្យ​គ្រប់គ្នា​មានការ​ភ្ញាក់ផ្អើល និង​រំភើប​ជំនួស​ជាខ្លាំង ខណៈ​នារី​ជា​ប្រពន្ធ​បាន​បង្ហោះ​ដំណឹង​ល្អ​មាន​ផ្ទៃពោះ ក្រោយ​រៀបការ​ជាង​៣​ឆ្នាំ​។ ក្នុងនោះ ប្រពន្ធ​រូបនេះ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Neng Chanthy Chamming បាន​បង្ហោះ​សារ​រៀប​រាប់ទាំង​ក្តីរំភើប​ថា​៖ «​ម៉ាក់ និង​ប៉ា ក៏​ដឹងថា​គ្រប់​ជីវិត​គឺមាន​ទុក្ខ ម៉ាក់​មិនដឹងថា ត្រូវ​ត្រេកអរ ឬ​យ៉ាងណា សម្រាប់​ការផ្ដល់​នូវ​ជីវិត​ថ្មី​មួយ​នេះ អ្វីដែល​ម៉ាក់​ខ្លាច គឺ​ខ្លាច​មិនអាច​ផ្ដល់​ចំណេះដឹង​អោយ​កូន​បាន​គ្រប់​ជ្រុងជ្រោយ ម៉ាក់​ប៉ា​សុំទោស​ដែល​នាំ​កូន​មក​ពិបាក​ជាមួយ តែ​ម៉ាក់​ត្រេកអរ ដែល​ម៉ាក់​មានកូន​ដែលជា​ចំណងដៃ​នៃ​ក្ដី​ស្រឡាញ់​រវាង​ម៉ាក់ និង​ប៉ា សូម​ឲ្យ​កូន​ជា​កូន​ដ៏​ល្អ​សម្រាប់​ម៉ាក់ និង​ប៉ា​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×