លោក Joe Biden បានក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដោយបានផ្តួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតដែលពោរពេញដោយភាពរញ៉ាំរញ៉ូវ និងមើលមុខគ្នាមិនត្រង់ កាលពីខែវិច្ឆិកា កន្លងទៅនេះ។
លោក Joe Biden និងលោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតី បានស្បថចូលកាន់តំណែងក្នុងពិធីមួយ ដែលមានការការចូលរួមពីសំណាក់សាធារណជនពុំច្រើនកុះករនោះទេ ព្រោះចំពេលមានការព្រួយបារម្ភអំពីសន្តិសុខ និងជំងឺរាតត្បាតកូវីដេ១៩ ខណៈលោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីបែបស៊ីវីល័យដំបូងគេ ពុំបានបង្ហាញខ្លួនចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។
ព្រឹត្តិការណ៍សំរាប់ថ្ងៃរួមមាន៖
– ម៉ោង ៩ ព្រឹក៖ ធ្វើពិធីស្បថចូលកាន់តំណែង និងការថ្លែងសន្ទរកថាដោយប្រធានាធិបតីថ្មី Biden។
– ម៉ោង ១១ ព្រឹក៖ ការដាក់កម្រងផ្កានៅទីបញ្ចុះសពពលរដ្ឋ Arlington ដោយមានការអញ្ជើញចូលរួមពីសំណាក់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា, ចច ដាប់ប៊លយូប៊ូស និងប៊ីលគ្លីនតុន។
– ម៉ោងថ្ងៃត្រង់៖ ក្បួនអមដំណើរប្រធានាធិបតីទៅកាន់សេតវិមាន។
– ម៉ោង ៤ រសៀល ការធ្វើសន្និសីទសារព័ត៌មានជាមួយលេខាធិការសារព័ត៌មាន Biden គឺលោក Jen Psaki។
– ម៉ោង ៥ និង ៣០ នាទី៖ កម្មវិធីពេលល្ងាចរៀបចំជាមួយការសម្តែងពីក្រុមតន្ត្រី John និងក្រុមសម្តែងជាច្រើនទៀត។
គួរបញ្ជាក់ថា លោក Biden នឹងចូលមកក្នុងការិយាល័យ ដែលប្រឈមនឹងវិបត្តិសុខភាពសាធារណៈ សេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះ និងការបែកបាក់នយោបាយកាន់តែស៊ីជម្រៅ និងការព្រួយបារម្ភជាសកលដូចជាការប្រែប្រួលអាកាសធាតុ។ តែយ៉ាងណាក៏ដោយ លោក Biden នៅតែមានសុទិដ្ឋិនិយមដោយប្តេជ្ញាថានឹងជួយស្តារស្ថានការណ៍ប្រទេសជាតិឲ្យប្រសើរឡើងវិញ។
ជាផ្នែកមួយនៃការសន្យារបស់គាត់ចំពោះប្រជាជនអាមេរិក លោក Biden បានព្យាយាមធ្វើឱ្យគណៈរដ្ឋមន្ត្រីរបស់គាត់មានភាពចម្រុះបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយជាផ្នែកឆ្លុះបញ្ចាំង គឺលោកស្រី Harris ដែលនឹងក្លាយជាស្ត្រីដំបូង, ជនជាតិអាហ្វ្រិកអាមេរិកដំបូង និងអាមេរិកឥណ្ឌាដំបូង ដែលកាន់តំណែងនេះជាអនុប្រធាន។
លើសពីនេះ ជ័យជម្នះនៃការបោះឆ្នោតរបស់លោក Biden ក៏ជាការកត់សម្គាល់មួយបញ្ចប់នៃសម័យកាលសេតវិមាន Trump ដែលត្រូវបានញាំញីដោយរឿងអាស្រូវផ្ទាល់ខ្លួន និងនយោបាយការចោទប្រកាន់ពីរ និងការអំពាវនាវឱ្យធ្វើសកម្មភាពនៅឯកា U.S. Capitol ដែលត្រូវបានឆ្លើយតបដោយអំពើហិង្សា និងក្រុមបះបោរគាំទ្រលោក Trump ។
សូមបញ្ជាក់ថា លោក Trump មិនចូលរួមក្នុងពិធីនៅកាលពីថ្ងៃពុធនេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង