Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធ​កីឡា​ជាតិ គ្រូបង្វឹក​ត្រូវតែ​រឹងប៉ឹង សម្រាប់​ឆ្នាំ​២០២១

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (CAMSOC) បានចេញ​ផ្សាយ​ព័ត៌មាន​ថា ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍​, អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ជម្រាប​មក​គ្រប់​សហព័ន្ធ​ជាតិ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​នេះ​ថា គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ដែល​ត្រៀម​ចូល​រូ​ម​ប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ត្រូវ​អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត ថោង​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC តាម​ស្មារតី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២០​របស់ និង​ទិសដៅ​បន្ត ឆ្នាំ​២០២១​របស់ CAMSOC​។​

​ជាគោលការណ៍​សំខាន់ៗ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC សូម​ឲ្យ​សហព័ន្ធ​ជាតិ ចាប់ផ្ដើម​អនុវត្ត​នូវ​សកម្មភាព​ដូចជា ទី​១-​សូម​បើក​សន្និបាត ឬ​កិច្ចប្រជុំ​រួម​របស់​សហព័ន្ធ ដើម្បី​ពិនិត្យ​ផែនការ​សកម្មភាព ក្នុងតំណាក់កាល​រៀបចំ Games Operation Time 2021 ឲ្យ​បាន​មុត​ស្រួច​ស៊ីជម្រៅ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ប្រចាំ​ជំនាញ​កីឡា​របស់ខ្លួន​នីមួយៗ​។ ទី​២-​ពិនិត្យ​ជំរុញ​រៀបចំ​ក្រុម​កីឡាករ TEAM SEA Games ឲ្យ​មាន​ប្រសិទ្ធិភាព​មាន​ទេពកោសល្យ​គ្រប់គ្រាន់​មាន​គ្រូបង្វឹក​ដែល​មានគុណ​វឌ្ឍន៍​ខ្ពស់ (Qualified Coach) ដើម្បី​ដាក់​ការហាត់​ហ្វឹកហ្វឺន​កម្រិត​បន្ទុក និង​អាង​តង់​ស៊ី​តេ​ខ្ពស់​ក្នុង​ឆ្នាំ​២០២១​។ ទី​៣-​ថ្នាក់ដឹកនាំ​សហព័ន្ធ និង​គ្រូបង្វឹក​ជំនាញ​ត្រូវ​ពង្រឹង​ការដឹកនាំ​ផែនការ​ខាងលើ ដោយ​ប្រើ​យន្ដការ​ត្រួតពិនិត្យ​តាមដាន​វាយតម្លៃ​ជាប្រចាំ និង​រាយការណ៍​ជូន CAMSOC រៀងរាល់​មួយខែ​ម្ដង​ជា​ទៀត​ទាត់​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×