Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាល់​ការងារ​សាងសង់​ឬ​រុះរើ​ត្រូវមាន ការអនុញ្ញាត​ជាមុន​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​

​ភ្នំពេញ​៖ យោង​មាត្រា​២៦ នៃ​ច្បាប់​ស្តីពី​សំណង់ ដែល​ត្រូវ​បានប្រកាស​ឱ្យ​ប្រេី​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/១១១៩/០១៩ ចុះ​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ​២០១៩ រាល់​ការងារ​សាងសង់​ឬ​រុះ​រេី ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់​ជាមុន​។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​លើកឡើងថា ក្នុងន័យនេះ រាល់​ការសាងសង់​សំណង់​សាធារណៈ (​សំណង់​របស់​រដ្ឋ​) និង​សំណង់​របស់​ឯកជន ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់​ពី​ក្រសួង រៀបចំ​ដែនដី នគ​រូ​នីយកម្ម និង​សំណង់ ឬ​ពី​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាម​ទំហំ​ក្រឡា​ផ្ទៃ​សំណង់ ដែល​កំណត់ដោយ​អនុក្រឹត្យ​លេខ ២២៤ អនក្រ​.​បក ចុះ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ស្តីពី​លិខិតអនុញ្ញាត​សាងសង់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×