Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរសម្រាកព្យាបាលកេតុបុត្រា លួចបើកព្យាបាលអ្នកជំងឺខុសច្បាប់ ទោះបីក្រសួងសុខាភិបាលបានបិទក៏ដោយ!

ខេត្តស្វាយរៀង៖ បើទោះបីជាក្រសួងសុខាភិបាល បានចុះបិទមន្ទីរសម្រាកព្យាបាលកេតុបុត្រាចាប់ពីថ្ងៃទី 16 ខែ តុលា ឆ្នាំ 2017កន្លងទៅនេះក៏ដោយ ក៏លោកវេជ្ជបណ្ឌិត រស់ ថុន ជាម្ចាស់មន្ទីរសម្រាកព្យាបាលកេតុបុត្រា នៅតែបន្តបើកនិងផ្តល់សេវាព្យាបាលរបស់ខ្លួន ដោយមិនខ្លាចញញើតអ្វីទាំងអស់ ។

តាមប្រភពព័ត៍មានពីមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបង្ហើបឱ្យដឹងថា ៖ ជាក់ស្តែងកាលពីថ្ងៃទី​19 ខែ​កុម្ភៈ ឆ្នាំ​2018 ម្សិលមិញនេះ មន្ត្រីនគរបាលយុត្តិធម៌មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ត្រីលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ បានចុះត្រួតពិនិត្យ ការវះកាត់មួយករណីទៀត ដែលលោកវេជ្ជ. រស់ ថុន បានទទួលព្យាបាល និងវៈកាត់ស្ត្រីម្នាក់បាក់ឆ្អឹងកដៃខាងឆ្វេង ក្នុងតម្លៃ 700$ ។ អ្នកជំងឺឈ្មោះ យុន ណន អាយុ 59ឆ្នាំ​ មកពីភូមិដូង ឃុំ​ព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។នេះជាករណីទី២ ហើយ ដែលមន្ត្រីនគរបាលយុត្តិធម៌មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ត្រីលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ បានចុះត្រួតពិនិត្យឃើញមានសកម្មភាពសំរាកព្យាបាល និងវះកាត់
នៅតែមានដោយលួចលាក់បើកសេវាព្យាបាលដែលការត្រួតពិនិត្យលើកទីមួយនៅថ្ងៃទី02 ខែ11 ឆ្នាំ2017 ។

អ្នកជំងឺឈ្មោះ ចាប នាថ ត្រូវបានក្រុមគ្រួសារនាំទៅគ្លីនិកកេតុបុត្រា ដោយមិនបានដឹងថា គ្លីនិកនេះត្រូវ ក្រសួងសុខាភិបាលបិទទេ ។ លោក រស់ ថុន បានវះកាត់ដាក់ដែកឆ្អឹងកំភួនដៃឆ្វេង ក្នុងតម្លៃ 550$ ។ នាថ្ងៃនោះ មានអ្នកជំងឺ២នាក់ផ្សេងៗទៀត ម្នាក់វះកាត់ដោះ និងម្នាក់ទៀត ព្យាបាលស្រាំងអុច ។ ប្រភពដដែលបានឱ្យដឹងទៀតថា ៖ លើសពីនេះទៀត លោក រស់ ថុន បានប្រើប្រាស់ឱសថហួសកាលបរិច្ឆេទប្រើប្រាស់ និងប្រើប្រាស់បុគ្គលិកប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ ជាគ្រូពេទ្យជំនួយក្នុងការវះកាត់ទៀតផង។ នៅពេលនោះ លោក រស់ ថុន បានធ្វើកិច្ចសន្យាឈប់ផ្តល់សេវាលួចលាក់ដូច្នេះទៀតហើយ ប៉ុន្តែកិច្ចសន្យាចេះតែធ្វើ សកម្មភាពលួចលាក់បើកព្យាបាលខុសច្បាប់នៅតែបន្ត។

តាមសំដីប្រជាពលរដ្ឋនៅក្បែរផ្ទះលោក រស់ ថុន បានប្រាប់ថា ក្រោយពីក្រសួងសុខាភិបាល បានបិទមន្ទីរសម្រាកព្យាបាលកេតុបុត្រានេះ ពួកគាត់នៅតែឃើញទីតាំងនេះ នៅតែមានអ្នកជំងឺមកសំរាកព្យាបាល និងមានហាលហ្វីលកាំរស្មីអ៊ិចជាប្រចាំ។

បើតាមលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ៖ ចំពោះម្ចាស់មន្ទីរសម្រាកព្យាបាលខាងលើនេះ គឺខាងនគរបាលយុត្តិធម៌ និងលេខាធិការដ្ឋានលុបបំបាត់សេវាសុខាភិបាលខុសច្បាប់បានចុះហាមឃាត់ និងធ្វើកិច្ចសន្យាបញ្ឈប់ការបើក ប៉ុន្តែលោក រស់ ថុន នៅបន្តបើកដដែល។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា៖ លោកនិងរៀបចំឯកសារដាក់ពាក្យប្តឹងចំពោះម្ចាស់តាំងខាងលើ ដោយមិនគោរពតាមច្បាប់របស់ក្រសួង ហើយនេះជាលើកទី២ ហើយដែលម្ចាស់ទីតាំងខាងលើនៅបន្តលួចបើកសេវាព្យាបាលអ្នកជំងឺដោយមិនញញើតច្បាប់។

ពាក់ព័ន្ធករណីខាងលើលោក រស់ ថុន បានប្រាប់ឲ្យដឹងថា ៖ នេះជារឿងគេធ្វើបាបលោកទេ លោកធ្លាប់បានដាក់ពាក្យសុំច្បាប់បើកកន្លែងសារជាថ្មី ២ទៅ៣ដង ហើយតែគេមិនព្រមស៊ីញ៉េឲ្យលោកទេ។ លោកបានបន្តទៀតថា៖ ចាប់តាំងពីបានបិទកន្លែងមន្ទីរសម្រាកព្យាបាលរបស់និងដក លោកត្រូវបញ្ឈរជើងលោកពីអនុប្រធានមន្ទីរពេទ្យមកស៊ីញ៉េបុង ហើយលោកជាប្រធានផ្នែកវះកាត់់នៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ប៉ុន្តែខាងមន្ទីរពុំបានដកយកសញ្ញាប័ត្ររបស់លោកនោះទេ។ លោកវេជ្ជបណ្ឌិត រស់ ថុន បានសូមពរ ដល់ថ្នាក់លើ(ខាងក្រសួងសុខាភិបាលនិងស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់)មេត្តាជួយទុក្ខលំបាករបស់លោកនិងជួយរកយុត្តិធម៌ជូនលោកផង មូលហេតុអ្វីលោកដាក់សំណើរទៅហើយ បែជាមិនព្រមពិនិត្យហើយអនុញ្ញាតឱ្យបើកដំណើរការឡើងវិញដូច្នេះ?

×