ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៣ កុម្ភៈ ២០១៨នេះ កម្លាំងគណៈកម្មាធិកាចម្រុះ បានចុះបិទទីតាំង ខារ៉ាអូខេដែលមានយីហោ Coloso KTV ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឱ្យដឹងថា ៖ ការចុះបិទទីតាំងខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំ ពីសំណាក់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន។
ការចុះមកបិទហាងខារ៉ាអូខេយីហោ កូឡូសូ Coloso KTV នេះដែរ បានធ្វើឡើងក្រោយពីមានបែកធ្លាយវីដេអូឃ្លីបមួយ ដោយមាននារីស្រស់ស្អាតម្នាក់រាំស្រាតល្វែងលើ បញ្ចេញសុដន់ និងសាច់សខ្ចី ហើយមានបុរសម្នាក់ឈរឱបពីក្រោយ ហើយល្បីពេញបណ្តាញហ្វេសប៊ុកចែកចាយបន្តគ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ម្ចាស់រូបថតសារភាពថា រឿងនេះកើតឡើងរវាង៥ទៅ៦ខែហើយ ទើបមានអ្នកបង្ហោះឱ្យបែកធ្លាយធ្វើបាបរូបគេ។ គេដាក់ការសង្ស័យលើក្រុមឧកញ៉ារកស៊ីឈើដ៏ល្បីនៅមណ្ឌលគិរីគំរាមនគរបាលសេដ្ឋកិច្ចម្នាក់នោះ ក្រោយបែកបាក់ផ្ទៃក្នុងហើយមើលទៅ។
ក្រោយបែកធ្លាយវីដេអូនារីបម្រើការងារក្នុងខារ៉ាអូខេកូឡូសូ (Colosso) រាំដោះអាវល្វែងលើជាមួយ នគរបាលសេដ្ឋកិច្ចពាក់ស័ក្តិ៤កន្លះ និងឧកញ៉ារកស៊ីឈើល្បីដ៏ល្បីម្នាក់នៅខេត្តមណ្ឌលគិរី។
ចំពោះរូបភាពវីដេអូស្រើបស្រាល ដែលនារីបម្រើក្នុងខារ៉ាអូខេកូឡូសូ (Colosso) បានបញ្ចេញនល្វែងខាងលើស្ទើរលេចល្វែងខាងក្រោម ត្រូវបានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហោះតៗគ្នា ចែកចាយ និងប្រឈមការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅរបស់ប្រជាជនកម្ពុជា ដោយចាត់ទុកថាជាអំពើមិនថ្លៃថ្នូរ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅ លើកិត្តិយស សេចក្តីថ្លែថ្នូររបស់នារីខ្មែរ ។
ក្រោយពីវីដេអូនេះ ត្រូវបានបែកធ្លាយគេក៏បានទម្លាយឲ្យដឹងថា នារីដ៏ក្មេងស្រស់ស្អាត បញ្ចេញភាពស្រើបស្រាល ដោះអស់ទាំងស្រុងផ្នែកល្វែងលើ រាំសើចយ៉ាងសប្បាយនោះគឺ ជានារីដែលបម្រើការងារក្នុងខារ៉ាអូខេកូឡូសូ Colosso នៅបន្ទប់ទី១ ស្ថិតតាមផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពញ។ ក្នុងនោះបើទោះជាតួអង្គដ៏សំខាន់ នៅក្នុងវីដេអូស្រើបស្រាលនេះ មានតែ២នាក់ តួស្រីដោះអាវ ព្រលែងខ្លួនស្ទើរព្រលែងខាងក្រោម មិនត្រូវបានគេបញ្ជាក់ពីឈ្មោះនៅឡើយទេ “សុំមិនបញ្ចេញឈ្មោះ” ។ ដោយឡែក តួប្រុសដែលកំពុងរាំឡើងយ៉ាងសប្បាយជាមួយនិងការស្ទាវឱបរឹតក្តៅខ្លួននោះ គេបញ្ជាក់ ថា ឈ្មោះហាក់ សុគា ជានាយនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះ ។
ដោយឡែកសំឡេងឮស្រែកឲ្យនារីរូបស្រស់នោះស្រាត ក៏ដូចជាតម្រូវឲ្យតួអង្គប្រុសចូល ទៅរាំ និងបញ្ចេញកាយវិការលូកលាន់ ត្រូវបានគេដឹងថា ជាឧកញ៉ាមួយរូបនៅខេត្តមណ្ឌលគិរី និងជាឈ្មួញឈើ ធ្លាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ជម្រកសត្វភ្នំព្រេច ដឹកជញ្ជូនលើស លិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ក៏ដូចជាឧកញ៉ាមានចេតនាទុច្ចរិតបំផ្លាញផ្លូវនៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ។
ពាក់ព័ន្ធនឹងវីដេអូដ៏ស្រើបស្រាល និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គមនេះ ត្រូវបានមហាជនរិះគន់ នៅរសៀល ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា លោកស័ក្តិ៤កន្លះ ហាក់ សុខគា បានប្រាប់ថា “រឿងនេះគេលួចថតខ្ញុំ តាំងពី៥ទៅ៦ខែមុន មកម៉្លេះ ដែលលោកទទួលស្គាល់ថា ជារូបគាត់ពិតប្រាកដ ហើយក៏មិនដល់ថ្នាក់ហួសហេតុពេកដែរ” ។
ដោយឡែកឧកញ៉ាមួយរូបទៀត ក្នុងចំណោមចូលរួមសប្បាយនេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃសុក្រ ទី២៣កុម្ភៈនេះដោយគ្មានលេខទូរស័ព្ទ ។
មានមតិជាច្រើនបានរិះគន់ថា បើទោះជាអស់លោក បុរសៗខ្លះ មានលុយ សប្បាយហ៊ឺហា គួរកុំប្រើរូបភាពភ្លើតភ្លើនក្នុងការបំពេញបំណងតណ្ហាបែបអាសអាភាសជ្រុលពេក ។ ក្នុងនោះ គេក៏រំឭកថា ភរិយាយើង ភរិយាគេ ប្អូនស្រី បងស្រី កូនស្រីគេ ឬក៏យើងគួរមានគំនិត ពិចារណា ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ ។ បើទោះជានារីវ័យក្មេង ស្ម័គ្រចិត្តបញ្ចេញសឹងតែអស់មួយល្វែងខ្លួនក៏ដោយ ករណីខ្លះអាចជាអំពើបង្កឡើងដោយអស់លោកបុរសដែលមាន ប្រាក់ ពង្វក់ឲ្យញុំគ្រឿងស្រវឹង ឬបង្ខំដើម្បីតម្រូវការម្ចាស់ហាង ក៏ដូចជាករណីខ្លះទៀតស្ថិត ក្នុងស្ថានភាពខ្វះខាត។ ដូច្នេះដើម្បីប្រាក់នាងបានធ្វើទាំងបង្ខំចិត្ត ហើយក៏ពុំដឹងថា មាន ក្រុមខ្លួននៅក្នុងបន្ទប់អ្នកណាខ្លះគំនិតទុច្ចរិតលួចថត រហូតទម្លាយចេញក្រៅ ។
ករណីនេះគួរណាស់តែមន្ត្រីពាក់ព័ន្ធ ក៏ដូចជាសមត្ថកិច្ចជំនាញមូលដ្ឋានចុះធ្វើរដ្ឋបាល និង ណែនាំពីក្លិបកម្សាន្តក្លាយទៅជាកន្លែងរាំស្រាត បង្ហាញភាពស្រើបស្រាល ហើយត្រូវបាន ថតសប្បាយយកមកបង្ហោះជាសាធារណៈ ប៉ះពាល់ចំពោះកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់នារីខ្មែរផង៕ ដោយ ៖ បញ្ញាស័ក្តិ