ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលជួបប្រជាពលរដ្ឋ ដែលមកស្នើសុំអន្តរាគមន៍ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សូ ងួន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ដោយមានសមាសភាពអញ្ជើញចូលរួមមាន ឯកឧត្ដម អភិបាលរងខេត្ត អភិបាលស្រុកឈូក និងប្រជាពលរដ្ឋប្រមាណ ៣៨នាក់។
បន្ទាប់ពីបានស្តាប់ការលើកឡើងនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្ត បានណែនាំឲ្យឯកឧត្តមអភិបាលរងខេត្តទទួលបន្ទុក រៀបចំក្រុមការងារចម្រុះរបស់ខេត្ត ដោយមានការចូលរួម អាជ្ញាធរខេត្ត ស្រុក មន្ត្រីជំនាញ ក្រុមហ៊ុន សូ ងួន និងប្រជាពលរដ្ឋ ដើម្បីចុះអង្កេតលើទីតាំងជាក់ស្តែង នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ