Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ជួញដូរ​ភាគហ៊ុន សរុប​ទាប​បំផុត​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុង​ម្សិលមិញ​នេះ រាប់​ចាប់ពី​ដើមឆ្នាំ​២០២១​មក​

​ភ្នំពេញ ៖ គិត​ចាប់ពី​ដើមឆ្នាំ​២០២១​មក ទំហំ​ជួញដូរ​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) មាន​ចំនួន​តែ ៧៩​លាន​រៀល ប៉ុណ្ណោះ​នៅ​ថ្ងៃ​ចន្ទ ដែល​វា​ជា គឺជា​ទំហំ​ជួញដូរ​ភាគហ៊ុន​ទាប​បំផុត​។
​ទន្ទឹមនឹងនេះ បន្ទាប់ពី​មានការ​កើនឡើង​ត្រឹម​មួយថ្ងៃ​នៅ​ថ្ងៃ​សុក្រ​មុន ស​ន្ទ​ស្សន៍​ផ​.​ម​.​ក​. ជាថ្មី​ម្តងទៀត បាន​ធ្លាក់ចុះ​០,១៤% វិញ មក​ត្រឹម​៦៤២,៧៩​ពិន្ទុ​។

​ស្រដៀង​នឹង​ថ្ងៃ​ជួញដូរ​ចុងក្រោយ​នៃ​ស​ប្តា​ហ៏​មុន​ដែរ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) ហ្គ្រេ​ន​ធ្វី​ន (GTI) អេ​ស៊ី​ល​ដា (ABC) និង​និង​ផេស​ថិ​ក (PEPC) បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​១១.៦៨០​រៀល ៣.៤០០​រៀល ១៦.៩០០​រៀល និង​៣.០០០​រៀល ត្រឹម​វេលា​ផ្សារ​បិទ​ថ្ងៃ​ចន្ទ​នេះ​។

​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ (PAS) បាន​ធ្លាក់ចុះ ១៤០​រៀល និង​៤០​រៀល មក​ត្រឹម​៦,០០០​រៀល និង​១៤,០០០​រៀល​។ ផ្ទុយ​មកវិញ ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​ងើប​ឡើងវិញ​ចំនួន​២០​រៀល មកដល់​១.៤៤០​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×