Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ដាយ​ចិត្តកំណាច យក​កាំបិត​កាប់​កូន​ស្ដ្រី​ចុង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​

​ភ្នំពេញ​៖​មានឈ្មោះ​ជា​ម្ដាយ​តែ​ចិត្ត​អប្រិយ យក​កាំបិត​កាប់​កូនស្រី​ចុង​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នៅ​ភូមិ​ប៉ប្រក់​ខាងជើង សង្កាត់​កា​កាប​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​កូនស្រី​ចុង​ហើយ​ត្រូវជា​ជនរងគ្រោះ​មិនដឹង​ឈ្មោះ​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ តែ​លឺ​ម្ដាយចុង​ហៅ​ឈ្មោះថា ស្រី​ពេជ្រ ភេទ​ស្រី អាយុ​ប្រហែល​២០​ឆ្នាំ​ជាង រស់នៅ​កន្លែងកើតហេតុ​ខាងលើ មុខរបរ​នៅផ្ទះ​។ ចំណែក​ជនបង្ក​ត្រូវជា​ម្ដាយចុង​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​ប្រភពព័ត៌មាន​ពី​ស្ដ្រី​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ អង្គភាព​សារព័ត៌មាន​CEN ថា ស្ដ្រី​ខាងលើ​ដែល​ត្រូវជា​ម្តាយចុង​ជនរងគ្រោះ តែងតែ​ប្រើ​ហឹ​ង្សា​សារ​វាយ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ​ច្រើន​ឆ្នាំ​ខែ​មកហើយ តែ​មិន​ដែលមាន​នាក់​ណា​ម្នាក់​ហ៊ាន​ជួយ​នោះទេ បានត្រឹមតែ​អាណិតអាសូរ​នារី​រងគ្រោះ​តែប៉ុណ្ណោះ ទើប​មកដល់​ថ្ងៃកើតហេតុ​ខាងលើ ដោយ​ស្ដ្រី​ជា​ម្ដាយចុង​ដល់​ថ្នាក់​យក​កាំបិត​មក​កាប់​នារី​រងគ្រោះ​ចាំ​ក្បាល ហូរឈាម​ស្រោច​ពេញ​ខ្លួន​រងរបួស​ធ្ងន់​បែបនេះ ប្រជាពលរដ្ឋ​ឃើញ​ទង្វើ​អាក្រក់​របស់​ម្ដាយចុង​មួយ​នេះ មួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​អាក្រក់​ឡើងៗ ទើបបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច មក​ចុះជួយ​អន្តរាគមន៍​តែម្ដង​។​

​ប្រភព​បន្តទៀតថា ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ដ្រី​ជា​ម្ដាយចុង យក​កាំបិត​កាប់​នារី​រងគ្រោះ​បណ្ដាល​រងរបួស​ធ្ងន់ មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នោះទេ តែ​បាន​ត្រឹម​ដឹងថា​មុនពេល​កើតហេតុ នារី​រងគ្រោះ​អង្គុយ​ធ្វើ​ត្រី​សុខៗ ស្រាប់តែ​ម្ដាយចុង​ស្ទុះ​ទៅ​ឆក់យក​កាំបិត​ពី​ដៃ​នារី​រងគ្រោះ ដែល​កំពុង​ធ្វើ​ត្រី​មក​កាប់​ចំក្បាល​
​ហូរឈាម​ពេញ​ខ្លួន​តែម្ដង តែ​ដោយ​ឃើញ​សភាព​មាន​ឈាម​ខ្លាំងពេក ទើប​ម្ដាយចុង​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យៗ​។​

​ករណី​ខាងលើនេះ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ចំណុច​ទីតាំង​កន្លែងកើតហេតុ ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ សូមមេត្តា​ជួយ​ក្មេងស្រី​រងគ្រោះ​ផង​។​
​ចំពោះ​ករណី​ខាងលើ បើសិន​មាន​ចំណាត់ការ​ពី​សមត្ថកិច្ច យ៉ាងណា​ក្រុមការងារ នឹងធ្វើ​ការផ្សាយ​បន្តទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

×