Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាក់ទ័រ​មួយគ្រឿង កំពុង​ភ្ជួរ​ដី​ប៉ះ​លើ​មីនតោន​ផ្ទុះ រងរបួស​អ្នកបើកបរ​ត្រាក់ទ័រ​

​ខេត្តបាត់ដំបង​៖ មាន​ករណី​ផ្ទុះ​គ្រាប់មីន នៅពេល​កំពុង​ភ្ជួរដីចំការ បង្ក​ឱ្យ​របួស​អ្នកបើកបរ​ត្រាក់ទ័រ អាយុ​៤៩​ឆ្នាំ​ម្នាក់​។ នេះ​ជា​សមិទ្ធិផល​សល់​ពី​សង្គ្រាម​! នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ នៅក្នុង​ដីចម្ការ​មួយកន្លែង នៅ​ភូមិ​ស្រែ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

មាន​ករណី​ត្រាក់ទ័រ​មួយគ្រឿង​ខណៈ​កំពុង​ភ្ជួរ​ដី​ត្រូវបាន​ជាន់មីន​តោន​ផ្ទុះ​បណ្ដាលឱ្យ​ខូចខាត​ត្រាក់ទ័រ​ទាំងស្រុង ចំណែក​អ្នកបើកបរ​រងរបួស​ធ្ងន់​នឹង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​ផងដែរ​។ យោងតាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​សារ​ព័​ត៍​មាន​ដឹងថា អ្នកបើកបរ​មានឈ្មោះ​គង់​ភេទ​ប្រុស​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​កណ្ដាល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

ស្នងកា​រដ្ឋា​ន​នគរបាល ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា មាន​ករណី​ផ្ទុះ​មីនតោន​មួយ​ករណី​ក្នុងពេលដែល បុរស​ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ឱ្យគេ​ឈ្មោះ ឌុល គង់ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ​អូរ​កណ្ដោល ឃុំ​សន្តិភាព ស្រុក​សំ ពៅ​លូន ខេត្តបាត់ដំបង កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​មួយកន្លែង​ជា​របស់​ឈ្មោះ​ពៅ គឹម​ហ៊ាង ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​កង់​ក្រោយ​ត្រាក់ទ័រ​បានជា​ន់​លើ​មីនតោន​មួយគ្រា​ប់​ដែល​កប់​ទុក​ក្នុង​ដី​តាំងពី​សម័យ​សង្គ្រាម​បណ្តាលឱ្យ​ផ្ទុះឡើង​យ៉ាង​កក្រើក​ដី​និង​បណ្តាលឱ្យ​ខូ​ខាត​ត្រាក់ទ័រ​ស្ទើរ ទាំងស្រុង តែ​ករណីនេះ​ចាត់ទុកថា​ជាម​ហារ​សំណាង​ណាស់​ដែល​ជង​រងគ្រោះ​គ្រាន់តែ​ទទួលរង​របួសស្រាល​តែប៉ុណ្ណោះ​។​

​ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ហើយ​រហូតដល់​ពេលនេះ​ស្ថានភាព​ជនរងគ្រោះ​បានល្អ​ប្រសើរ​រួចផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ​។

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ​នគរ បាល​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ថា ដីចម្ការ​ដែល កើត​ឧប្បត្តិហេតុ​ផ្ទុះ​មីនតោន​នា​ថ្ងៃនេះ គឺជា​ដីចម្ការ​ដែល​ម្ចាស់​គាត់​បាន​ភ្ជួរ​រាស់​ដាំ​ដំណាំ​ជា ច្រើន​ឆ្នាំ​កន្លងមកហើយ មិន​ដែលមាន​ឧប្បត្តិហេតុ​បែបនេះ​ទេ​ទើបតែ​ពេលនេះ​ក៏​ជួបប្រទះ​នូវ​ឧប្បត្តិហេតុ​បែបនេះ​តែម្តង​។​

​សូម​ជម្រាបជូន​ថា ទឹកដី​ព្រំដែន​គឺជា​ទីតាំង​សមរភូមិ​សង្គ្រាម​ប្រយុទ្ធ​គ្នា រវាង​គា​គី​ខ្មែរ​ពី​អតីតកាល ហើយ​ទីនោះ​នៅ​បន្សល់ទុក​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ កប់​នៅក្នុង​ដី​និង​នៅ​លើដី​នៅឡើយ​។ យូរៗ​ម្តង​ឧប្បត្តិ​ហេតុដែល បង្កដោយ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ តែង​បង្ក​ឱ្យ​កើត​នូវ​សោកនាដកម្ម​ដល់​អាយុជីវិត​មនុស្ស​និង​អន្តរាយ​ទ្រព្យសម្បត្តិ​ទៀតផង​៕ រក្សា​សិទ្ធិ​ដោយ​៖​ប​ញ្ញ​ស័ក្តិ​

×