Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​យោធា​ឥណ្ឌា​និង​ចិន ប៉ះទង្គិច​ជាថ្មី​នៅតាម​ព្រំដែន​ជួរ​ភ្នំ​ហិ​ម៉ា​ល័យ​

​ក្រុង​ញូវដែលីៈ មន្ត្រី បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ ដោយបាន​គូសបញ្ជាក់​អំពី​រដ្ឋ​ដែលមាន​ទំនាក់ទំនង​មិនល្អ រវាង​ប្រទេស​មហា​យក្ស​ជិតខាង​ទាំង​២​នេះ​ថា កងកម្លាំង​យោធា​របស់​ប្រទេស​ឥណ្ឌា​និង​ចិន បាន​ប្រយុទ្ធ​គ្នា​នៅក្នុង​ជម្លោះ​ថ្មី​មួយ នៅតាម​ព្រំដែន​ជួរ​ភ្នំ​ហិ​ម៉ា​ល័យ​របស់​ពួកគេ ដោយបាន​បណ្តាល​ឲ្យ​កងកម្លាំង​របស់​ភាគី​ទាំង​២​រងរបួស​អស់​ជាច្រើន​នាក់​។​

​ការប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃទី​២០​ខែមករា បាន​កើតឡើង​រយៈពេល​៦​ខែ ក្រោយពី​ការប្រយុទ្ធ​គ្នា​មួយ ដែល​បាន​បណ្តាល​ឲ្យ​កងកម្លាំង​ឥណ្ឌា​យ៉ាងតិច​២០​នាក់ បាន​ស្លាប់ និង​មិនដឹង​អំពី​ការស្លាប់​និង​របួស​របស់​កងកម្លាំង​ទាហាន​ចិន​ថា មាន​ប៉ុន្មាន​នាក់​នោះទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​ចិន បាន​ថ្លែងថា ប្រទេស​ខ្លួន​«​គ្មាន​ព័ត៌មាន​»​អំពី​ឧប្បត្តិហេតុ​នោះទេ​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ យោធា​ឥណ្ឌា បាន​ថ្លែងថា ការប៉ះទង្គិច​កាល​ពីស​ប្តា​ហ៍​មុន​«​ត្រូវបាន​ដោះស្រាយ​ដោយ​មេបញ្ជាការ​ប្រចាំ​តំបន់ អនុលោម​ទៅតាម​ពិធី​ការដែល​បាន​បង្កើតឡើង ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ទីនោះ​»​។​

​ប្រភព​រដ្ឋាភិបាល​បាន​ថ្លែងថា កងកម្លាំង​យោធា​ឥណ្ឌា​៤​នាក់ បាន​រងរបួស នៅពេលដែល​កងកម្លាំង​ល្បាត​របស់​ចិន ត្រូវបាន​បង្ខំ​ឲ្យ​ត្រឡប់មកវិញ​។ ពួកគេ បាន​បន្ថែមទៀតថា កងកម្លាំង​រំដោះប្រជាជន​ចិន បាន​ស្លាប់​និង​រងរបួស ប៉ុន្តែ​មិនដឹង​ចំនួន​ប៉ុន្មាន​នាក់​នោះទេ​។​

​នៅក្នុង​ទីក្រុង​ប៉េកាំង​វិញ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក​ហ្ស៊ៅ លី​ចៀន បាន​ថ្លែងថា កងកម្លាំង​យោធា​ចិន​«​បាន​ពលី​ជីវិត​របស់​ពួកគេ​ខ្លួនឯង ដើម្បី​ការពារ​សន្តិភាព និង​ភាពស្ងប់ស្ងាត់​នៅតាម​តំបន់​ព្រំដែន​»​។​
​លោក​ហ្ស៊ៅ លី​ចៀន បាន​ថ្លែងថា​៖« ប្រទេស​ចិន បាន​ទទូច​ឲ្យ​ប្រទេស​ឥណ្ឌា ធ្វើការ​នៅក្នុង​ទិសដៅ​តែមួយ​»​។​
​ព័ត៌មាន​លម្អិត​នៃ​ការប៉ះទង្គិច​ចុងក្រោយ​បំផុត បាន​កើតឡើង​នៅមុន ថ្ងៃ​ទិវា​សាធារណរដ្ឋ​ឥណ្ឌា នៅពេល​ប្រទេសមួយ​នេះ​បាន​សម្ញែង​អាវុធ​ធុន​ធ្ងន់​របស់ខ្លួន នៅ​កន្លែង​ព្យុហយាត្រា​មួយ​នៅក្នុង​រដ្ឋធានី​ញូវដែលី​។​

​ប្រទេស​ចិន​និង​ឥណ្ឌា ដែល​បានធ្វើ​សង្គ្រាម​តាម​ព្រំដែន​នៅ​ឆ្នាំ​១៩៦២ បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក ជុំវិញ​បង្កើន​ភាព​តានតឹង ហើយ​ភាគី​នីមួយៗ បាន​បញ្ជូន​កងកម្លាំង​បន្ថែម​រាប់ម៉ឺន​នាក់ ចូលទៅក្នុង​តំបន់​ព្រំដែន​នោះ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×