ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ជាបន្តទៀត ក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗនិងពិធីរៀបអាពាហ៍ពិពាហ៍។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឲ្យឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗនិងពិធីរៀបអាពាហ៍ពិពាហ៍។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំងអស់ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ក្នុងនាមក្រសួងសុខាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរដល់ អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច និងកិច្ចសហការបានល្អ ក្នុងការទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់មានការចម្លងវីរុសដ៏កាចសាហាវនេះចូលក្នុងសហគមន៍ទ្រង់ទ្រាយធំនៅ ឡើយទេ។ កន្លងមក រាជរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការមួយចំនួន ដូចជាសាលារៀនត្រូវបានបើកដំណើរការ កម្មវិធី សង្គមតាមបែបប្រពៃណី សាសនានានា ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញតាមតម្រូវការរបស់ប្រជាជន ដោយតម្រូវ ឲ្យគោរពតាមវិធានការការពារដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សង្កេត ឃើញថា ការអនុវត្តតាមវិធានការការពារដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវី៥-១៩ នៅតាមពិធីបុណ្យ កម្មវិធីផ្សេងៗ និងក្នុងពិធីអាពាហ៍ពិពាហ៍ នៅមានកម្រិតទាបនៅឡើយ ដែលនេះ ជាហានិភ័យដ៏ធំធេងអាចបង្កឲ្យមានការចម្លងវីរុសវីដ -១៩ ពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គលចម្លងចូល ក្នុងសហគមន៍។ ដូច្នេះខ្ញុំ សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ជាបន្តទៀត ក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឲ្យមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាព ប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងការអនុវត្តវិធានការសុខាភិបាល នៅតាមមូលដ្ឋាន ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះមុននឹងអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យ ឬកម្មវិធីផ្សេងៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការណែនាំម្ចាស់ពិធីបុណ្យ ឬកម្មវិធី អំពីវិធានការសុខាភិបាល ដូចខាងក្រោម៖
ណែនាំឲ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួមការអនុវត្តវិធានការសុខាភិបាល ដូចជា បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬដែលណងដៃនៅ ក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេល ចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ ។ល។រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មក្នុងពិធី ដោយ រក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ាងតិច ១.៥ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ប្រាំនាក់ ក្នុងមួយតុ ដែលទំលាប់ពីមុនអង្គុយ១០នាក់។
ធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃ ឱបគ្នាជាដើម។ ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាត និងណែនាំអនាម័យពេលក្អក កណ្តាស់ នៅ គ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។
អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំង សមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ កម្មវិធី អាពាហ៍ពិពាហ៍ និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធី ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្ម វិធីសង្គមនានាឲ្យបានម៉ឺងម៉ាត់ ជាទីបំផុត។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់អនុវត្តឲ្យមាន ប្រសិទ្ធភាពខ្ពស់នូវវិធានការសុខាភិបាលក្នុងពេលរៀបចំកម្មវិធីសង្គមនានា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ